អត្ថបទ

ក្រុមហ៊ុន Pinterest និងក្រុមហ៊ុន Httpool by Aleph បានចាប់ដៃគូសហការដើម្បីបម្រើសេវាកម្មទៅដល់ដៃគូផ្សព្វផ្សាយនៅក្នុងប្រទេស

នៅថ្ងៃនេះ ក្រុមហ៊ុន Httpool by Aleph ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថលដ៏ធំមួូយមានវត្តមាននៅជាង៥០ប្រទេសលើសកលលោក បានប្រកាសថា​​ ខ្លួនកំពុងតែចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Pinterest ដែលត្រូវបានគេស្គាល់ថាជា Platform មួយសម្រាប់ការបំផុសគំនិតបែបច្នៃប្រឌិត។ 

ការចាប់ដៃគូសហការនេះធ្វើឲ្យក្រុមហ៊ុន Httpool by Aleph អាចផ្តល់ជូនសេវាកម្មនៅលើ Platform Pinterest ទៅដល់អតិថិជន ឬដៃគូផ្សព្វផ្សាយរបស់ខ្លួននៅក្នុងតំបន់កាន់តែទូលំទូលាយជាងមុន ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានការផ្សព្វផ្សាយនៅលើ Platform Pinterest។ ពេលនេះ ដៃគូផ្សព្វផ្សាយនៅក្នុងប្រទេសទាំងនេះអាចមានអាទិភាពចូលទៅកាន់ Platform Pinterest ដើម្បីស្វែងយល់ និងស្គាល់អតិថិជនគោលដៅរបស់ខ្លួនកាន់តែច្បាស់នៅពេលដែលមានពាណិជ្ជកម្ម (ads) ហើយសម្រាប់អតិថិជនក៏អាចស្វែងរកការបំផុសគំនិតកាន់តែទូលំទូលាយជាងមុនទៅទៀត។ 

ក្រុមហ៊ុន Httpool by Aleph ធ្វើយ៉ាងណាដើម្បីជួយអតិថិជនដើម្បីសម្រេចគោលដៅនៅលើ Platform Pinterest។ តាមរយៈការចាប់ដៃគូសហការនេះ ក្រុមហ៊ុន Httpool by Aleph នឹងធ្វើឲ្យអតិថិជនអាចចាប់ផ្តើមការផ្សព្វផ្សាយរបស់ខ្លួននៅលើ Platform Pinterest ជាលើកដំបូង។ 

មានមនុស្សជាង ៤៦០ លាននាក់បានចូលមកកាន់ Platform Pinterest ជារៀងរាល់ខែដើម្បីស្វែងរកផលិតផល សេវាកម្មសម្រាប់ការរស់នៅប្រចាំថ្ងៃ។ អតិថិជនចង់ស្វែងរកការបំផុសគំនិតផ្សេងៗក្នុងពេលធ្វើគម្រោងការងារផ្សេងៗ ហើយវាជាពេលវេលាមួយដែលអតិថិជនអាចស្វែងរកប្រេននានាដែលអាចជម្រុញអតិថិជនក្នុងការទិញផលិតផល។ នៅលើ Platform Pinterest អ្នកផ្សព្វផ្សាយអាចនាំជូនពាណិជ្ជកម្ម (ads) ទៅកាន់អតិថិជនរបស់ខ្លួន ហើយអាចជម្រុញឲ្យពួកគេធ្វើការកត់សម្គាល់ប្រេនរបស់ខ្លួនក្នុងទិញផលិតផលផងដែរ។ 

លោក Bill Watkins ជា Chief Revenue Officer លើ Platform Pinterest បាននិយាយថា “Platform Pinterest ជា Platform ដែលពិសេស និងពេញលេញមួយដែលពាណិជ្ជកម្ម (ads) អាចជាខ្លឹមសារមួយដែលមានអត្ថន័យ។ ពួកយើងពិតជារីករាយជាមួយនឹងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Httpool by Aleph និងអត្ថប្រយោជន៍ដែលអ្នកប្រើប្រាស់ Platform Pinterest ទទួលបាន។”

លោក Gaston Taratuta ជា Founder and CEO of Aleph បាននិយាយថា “Platform Pinterest បានផ្សាភ្ជាប់អ្នកផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅ។ អតិថិជនទូលំទូលាយដែលនៅជាច្រើនតំបន់របស់ក្រុមហ៊ុន Aleph នឹងក្លាយជាអតិថិជនថ្មីនៅលើ Platform Pinterest និងធ្វើឲ្យយើងអាចនាំពាណិជ្ជកម្មដែលមានភាពទាក់ទាញទៅកាន់អតិថិជននៅលើដែលពួកគេស្វែងរកគំនិតនានា។ ពួកយើងពិតជារំភើបជាមួយនឹងការចាប់ដៃគូសហការជាមួយ Platform Pinterest ដើម្បីជួយឲ្យក្រុមហ៊ុន ២១០០០ ដែលជាបណ្តាញរបស់យើងទទួលបាននូវលទ្ធផល និងភាពលូតលាស់កាន់តែល្អប្រសើរជាងមុនតាមរយៈទំនាក់ទំនងដែលមានជាមួយអតិថិជននៅលើ Platform Pinterest ។”

Regional Managing Director, Sunny Nagpal, បាននិយាយថា “Platform Pinterest ជា Platform ដែលមានភាពខុសប្លែកជាងគេ ព្រោះអតិថិជននៅលើ Platform ដើម្បីទិញផលិតផល ឬធ្វើអ្វីមួយ។ អតិថិជនរបស់យើងពេលនេះមានឱកាសដើម្បីជម្រុញឲ្យអតិថិជនស្គាល់ និងទិញផលិតផលរបស់ពួកគេកាន់តែទូលំទូលាយជាងមុននៅពេលដែលពួកយើងនាំយក Platform Pinterestមកកាន់តំបន់ដែលមានសេដ្ឋកិច្ចលូតលាស់នៅលើពិភពលោក។ ពួកយើងពិតជាមានភាពរីករាយជាមួយនឹងការចាប់ដៃគូសហការមួយនេះ។ ការចាប់ដៃគូសហការនេះបានផ្តល់ឱកាសទៅលើអ្នកផ្សព្វផ្សាយ និងប្រេនដើម្បីទំនាក់ទំនងជាមួយអតិថិជននៅលើ Platform ដែលកំពុងរកគំនិតច្នៃប្រឌិតថ្មីៗ។”

To Top