អត្ថបទ

ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងក្រុមហ៊ុន Motorola Solutions

ភ្នំពេញ : ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានចាប់ផ្ដើមដំណើរថ្មីមួយនៃការច្នៃប្រឌិត ការសហការ និងឧត្តមភាព ដោយថ្មីៗនេះ ក្រុមហ៊ុន  បានប្រកាសកិច្ចព្រមព្រៀងពីរ ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមហ៊ុន Motorola Solutions ក្នុងការត្រួសត្រាយផ្លូវសម្រាប់សម្រាប់យុគសម័យថ្មីនៃសន្តិសុខ និងវឌ្ឍនភាពបច្ចេកវិទ្យានៅកម្ពុជា។

ក្រុមហ៊ុនសន្តិសុខព្រីនស៍និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)៖ ការបណ្តុះបណ្តាលសមត្ថភាពសុនខ ភាពជាដៃគូដែលឆ្លុះបញ្ចាំងសេចក្តីក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ ក្រុមហ៊ុនសន្តិសុខព្រីនស៍និ និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរួបរួមគ្នាដើម្បីបង្កើនសមត្ថភាពសន្តិសុខរបស់ក្រុមហ៊ុន ក្នុងជំនាញឯកទេសនៃការគ្រប់គ្រងសុនខ ដោយផ្តោតលើជំនាញហិតមីន ហិតរំសេវជាតិផ្ទុះ Improvised Explosive Devices Detection (IED) ។ CMAC ដែលជាអ្នកដឹកនាំផ្នែករុករកជាតិផ្ទុះ នឹងផ្តល់វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីការគ្រប់គ្រងសុនខ និងសេវាកម្មប្រឹក្សាយោបល់ដល់ ក្រុមហ៊ុនព្រីនស៍ សម្រាប់ការសាងសង់កន្លែងទំនើបទាន់សម័យសម្រាប់បណ្តុះបណ្តាលសុនខ ។ ភាពជាដៃគូនេះតំណាងឱ្យចក្ខុវិស័យរួមគ្នាដើម្បីការពារ និងបម្រើ ដោយប្រើប្រាស់សមត្ថភាពពិសេសរបស់សុនខក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នាៗដែលយើងមិនអាចមើលឃើញ។ សម្រាប់ប្រទេសកម្ពុជា នេះជាការពង្រឹងកងទ័ពជួរមុខប្រយុទ្ធប្រឆាំងនឹងគ្រឿងផ្ទុះ ក៏ដូចជាពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។

ក្រុមហ៊ុនសន្តិសុខព្រីនស៍និង ក្រុមហ៊ុន Motorola Solutions: ការពង្រឹងបច្ចេកវិទ្យាសន្តិសុខ សកម្មភាពមួយដែលផ្តល់នូវអ្វីដែលថ្មីក្នុងការថែរក្សាសុវត្ថិភាព ក្រុមហ៊ុនសន្តិសុខព្រីនស៍ បានសហការជាមួយក្រុមហ៊ុន Motorola Solutions ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៅក្នុងប្រព័ន្ធសុវត្ថិភាពវីដេអូកាម៉េរា និងប្រព័ន្ធបណ្តាញឃ្លាំមើល ។ កិច្ចសហការនេះផ្តល់ឱ្យ ក្រុមហ៊ុនសន្តិសុខព្រីនស៍និ នូវសិទ្ធិក្នុងការធ្វើទីផ្សារ ផ្សព្វផ្សាយ បង្ហាញ និងចែកចាយផលិតផលទំនើបៗរបស់ក្រុមហ៊ុន Motorola Solutions នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំណត់នូវអ្វីដែលថ្មីក្នុងទីផ្សារថែរក្សាសន្តិសុខនៅកម្ពុជា ដោយផ្តល់ជូនអតិថិជនរបស់ខ្លួននូវលទ្ធភាពទទួលបានបច្ចេកវិទ្យាលំដាប់ពិភពលោក បង្កើនសុវត្ថិភាព និងផ្តល់នូវដំណោះស្រាយសមស្របសម្រាប់តម្រូវការថែរក្សាសន្តិសុខ។

ជំពូកថ្មីនៃឧត្តមភាព​ នៃការរក្សាសុវត្ថិភាព កិច្ចព្រមព្រៀងទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនសន្តិសុខព្រីនស៍ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ ការច្នៃប្រឌិត និងការសហការគ្នា។ តាមរយៈការអនុលោមតាមជំនាញរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)  ក្នុងការស្វែងរកជាតិផ្ទុះ និងសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Motorola Solutions ក្រុមហ៊ុនសន្តិសុខព្រីនស៍ មិនត្រឹមតែពង្រឹងជំហររបស់ខ្លួនក្នុងឧស្សាហកម្មសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការផ្តល់សុខសុវត្ថិភាព ដល់ប្រទេសកម្ពុជា។ សម្រាប់អតិថិជនទាំងចាស់ និងថ្មី នេះគឺការទទួលបាននូវការផ្តល់ជូនដែលមិនអាចប្រៀបផ្ទឹមបាន ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តចំពោះឧត្តមភាពដែលកំណត់ស្តង់ដារថ្មីនៅក្នុងទិដ្ឋភាពសន្តិសុខកម្ពុជា។

To Top