អត្ថបទ

ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស ជួបក្រុមហ៊ុនធំអាមេរិកជំនាញគ្រឿងផ្សំ ADM ដែលមានអាយុរាប់រយឆ្នាំ

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេក្នុងស្រុកផ្តោតលើគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ដោយស្វះស្វែងរកដៃគូសហការល្បីល្បាញទូទាំងពិភពលោក។

ដើម្បីសម្រេចបេសកកម្ម ថ្មីៗនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅជួបក្រុមហ៊ុនយក្ស ជំនាញខាងគ្រឿងផ្សំអាហារ និងភេសជ្ជៈរបស់ប្រទេសអាមេរិក គឺក្រុមហ៊ុន The Archer-Daniels-Midland (ADM) ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ប្រមាណជាង ១០០ឆ្នាំ ក្នុងការបង្កើតរសជាតិ និងផ្សំគ្រឿងផ្សំ សម្រាប់អាហារ និងភេសជ្ជៈ ហើយក្រុមហ៊ុនទាំងពីរ បានចែករំលែកបទពិសោធន៍ក្នុងការផលិតភេសជ្ជៈ ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងរសជាតិឆ្ញាញ់ ជាពិសេសបង្កើតជាកត្តាលើកជំរុញផែនការដើម្បីពង្រីកខ្លួន ក្នុងវិស័យភេសជ្ជៈឲ្យរក្សាជំហរក្នុងការប្រើប្រាស់តែបច្ចេកវិទ្យា និងគ្រឿងផ្សំល្អបំផុតសម្រាប់ការផលិត។

ការចុះទៅសំណេះសំណាល់ផ្ទាល់ ជាមួយក្រុមហ៊ុនអន្តរជាតិជាហូរហែបែបនេះ សបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ពិតជាគិតពីសារៈសំខាន់នៃការអភិវឌ្ឍផលិតផលរបស់ខ្លួន ដោយតែងតែពិគ្រោះពិភាក្សា ជាមួយអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍មិនតិចជាង១០ទសវត្សឡើយ។

To Top