អត្ថបទ

ប្រុសស្អាត មកលេងស្រុកខ្មែរ ២អាទិត្យ ឈ្នះ ២ម៉ឺនដុល្លារ ទៅអូស្ត្រាលីវិញ

ភ្នំពេញ៖ ពិតជាសំណាងកំពូលសំណាងមែន! មកលេងទឹកដីខេត្តសៀមរាប លើកដំបូង ឈ្នះបានលុយសុទ្ធ ២ម៉ឺនដុល្លារ ពីក្រោមក្រវិលកំប៉ុង CAMBODIA BEER។

«ខ្ញុំនឹងត្រលប់មកលេង ប្រទេសកម្ពុជាម្តងទៀតឆាប់ៗនេះ ហើយនៅតែជ្រើសរើស CAMBODIA BEER» នេះជាសម្តីលោកZachary និយាយទាំងរំភើបពេលដែលមកទទួលរង្វាន់ធំ ២ម៉ឺនដុល្លារពី CAMBODIA BEER។

រឿងហេតុនេះបានកើតឡើង មកលើលោក Zachary Black-Dendle ដែលគាត់ជាជនជាតិអូស្ត្រាលី និងមានសញ្ជាតិអូស្រ្តាលី។លោក Zachary បានមកលេងម្តាយឪពុកនៅខេត្តសៀមរាប រយៈពេល១៤ថ្ងៃ។ ក្នុងអំឡុងពេលនោះ លោក Zachary និងម្តាយឪពុកតែងក្រេបយករសជាតិ CAMBODIA BEER ពេលអង្គុយមើលថ្ងៃលិច លុះសល់ប៉ុន្មានថ្ងៃត្រូវត្រលប់ទៅប្រទេសអូស្រ្តាលីវិញ ស្រាប់តែគាស់បានរង្វាន់ ២ម៉ឺនដុល្លារ។

លោក Zachary បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំនិងប៉ាម៉ាក់ដំបូងឡើយមិនជឿទាល់តែសោះថា វាជារង្វាន់ ២ម៉ឺនដុល្លារ ពិត ហើយពួកយើងបានជជែក ពីរឿងសំណាងដ៏អស្ចារ្យនេះ ពេញមួយយប់។ ខ្ញុំបានចូលមើលហ្វេកប៊ុកផេកផ្លូវការរបស់ ខ្មែរ ប៊ែវើរីជីស និងCAMBODIA BEER ឃើញថាធ្លាប់មានអ្នកឈ្នះរង្វាន់ ២ម៉ឺនដុល្លារពិតប្រាកដមែន តែខ្ញុំនៅតែមិនសូវហ៊ានជឿ ដល់ពេលក្រុមការងារ មកប្រគល់រង្វាន់ផ្ទាល់ទើបខ្ញុំជឿ»។

គាត់បានបន្តប្រាប់ទៀតថា៖ «បន្ទាប់ពីត្រូវ ២ម៉ឺនដុល្លារ ហើយ ខ្ញុំនិងប៉ាម៉ាក់បានទិញ CAMBODIA BEER បន្ថែមប៉ុន្មានកំប៉ុងទៀតព្រោះចង់សាកសំណាងរបស់ខ្ញុំ ក្រែងបានត្រូវរង្វាន់ធំម្តងទៀត ហើយខ្ញុំនឹងយកលុយ ២ម៉ឺនដុល្លារធ្វើលុយកក់ ដើម្បីទិញផ្ទះមួយសម្រាប់គ្រួសារខ្ញុំ អរគុណ CAMBODIA BEER ខ្ញុំនឹងមកលេងប្រទេសកម្ពុជាម្តងទៀត»។

តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?

ពិសាដោយការទទួលខុសត្រូវ

To Top