ពិព័រណ៍ម្ហូបអាហារធំជាងគេនៅប្រទេសកម្ពុជា “ស្លាបព្រា” នាំមកជូនលោកអ្នកដោយស្រាបៀរ GANZBERG កំពុងត្រៀមខ្លួនវិលត្រឡប់មកជាថ្មីម្ដងទៀតនៅថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែធ្នូ ដោយពាំនាំយកមកនូវកម្មវិធី កំសាន្តសប្បាយៗ និងទស្សនីយភាពប្លែកអារម្មណ៍ជាច្រើន នៅកណ្ដាលរាជធានីភ្នំពេញ។ ឆ្នាំនេះ ពិព័រណ៍ម្ហូបអាហារ ស្លាបព្រា កាន់តែពង្រីកសក្ដានុពលរបស់ខ្លួន ដោយការពង្រឹងបទពិសោធន៍ដល់អ្នកចូលរួមឱ្យ កាន់តែអស្ចារ្យលើសពីការភ្លក់រសជាតិអាហារចម្រុះជាតិសាសន៍ ប៉ុន្តែរួមជាមួយវប្បធម៌ដ៏សម្បូរបែបនៅពីក្រោយ រសជាតិទាំងនោះ ក្រោមយុទ្ធនាការ “Slaprea and Beyond” ។
ពិព័រណ៍ ស្លាបព្រា មិនមែនត្រឹមតែជាពិព័រណ៍អាហារទូទៅនោះទេ វារួមបញ្ចូលរឿងរ៉ាវអំពីមុខម្ហូបនីមួយៗ ដែល បានវិវត្ដន៍ខ្លួនជាមួយភាពច្នៃប្រឌិត ដើម្បីបង្កើតបាននូវរសជាតិថ្មីមួយទៀត។ នៅពេលដែលអ្នកដើរកំសាន្ត នៅក្នុងពិព័រណ៍ អ្នកនឹងបានជួបអ្នកចូលចិត្តញ៉ាំ (Foodie) ផ្សេងទៀត និងអ្នកលក់ជាច្រើនកំពុងអន្ទះសារក្នុងការរៀបចំ ម្ហូបដាក់បង្ហាញ – លក់នៅពាសពេញបរិវេណកម្មវិធី។ ពិព័រណ៍ ស្លាបព្រា គឺជាបណ្ដុំនៃរសជាតិ និងទីកន្លែងជួបជុំ បែបសហគមន៍មួយសម្រាប់មនុស្សមកពីគ្រប់ទិសទី ដោយសារតែមានការចូលរួមគាំទ្រពីស្រាបៀរ GANZBERG កាលពីខែឧសភា កន្លងទៅ បានញ៉ាំងឱ្យកម្មវិធីកាន់តែកក្រើកសប្បាយ និងមានអ្នកចូលរួមប្រមាណ ១៥ ម៉ឺននាក់ រយៈពេល ៣ ថ្ងៃ។
ក្រោមយុទ្ធនាការ “Slaprea and Beyond” ពិព័រណ៍ ស្លាបព្រា ផ្ដល់បទពិសោធន៍លើសពីការភ្លក់ រសជាតិអាហារឆ្ងាញ់ៗ ដោយប្ដេជ្ញាបន្តខិតខំប្រឹងប្រែងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការ លើកកម្ពស់ការគ្រប់គ្រង និងបែងចែកកាកសំណល់ឱ្យបានត្រឹមត្រូវ។ ដើម្បីសម្រេចបានគោលដៅនេះ ស្លាបព្រា បានធ្វើការកែច្នៃផលិតធុងសំរាមដោយខ្លួនឯង ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចសម្គាល់ បានភ្លាមៗថា សំរាមប្រភេទណាត្រូវចោលក្នុងធុងមួយណាតាមប្រភេទរបស់វា។ បន្ថែមពីលើគោលដៅបែងចែក សំរាមនេះ ពិព័រណ៍ ស្លាបព្រា នឹងធ្វើការគិតថ្លៃចូលក្នុងតម្លៃត្រឹមតែ ២០០០ ពាន់រៀល ឬក៍ ៥០ សេន ដោយសង្ឃឹមថាអ្នកចូលរួមទាំងអស់នឹងអាចរួមចំណែកជាមួយ ស្លាបព្រា ក្នុងការផលិតធុងសំរាម វិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមទាំងមួលរបស់កម្មវិធី និងបន្ត ស្រាវជ្រាវ រួមទាំងការសរសេរបាយការណ៍ផ្សព្វផ្សាយជាសាធារណជុំវិញបញ្ហាសំរាមនៅប្រទេសកម្ពុជា។ គំនិត ផ្តួចផ្តើមនេះធានាឱ្យបានថាកាកសំណល់ដែលប្រមូលបាននៅក្នុងកម្មវិធីត្រូវបានបែងចែកទៅតាមប្រភេទដែលត្រឹមត្រូវកាត់បន្ថយសំរាមដែលត្រូវយកទៅចាក់ចោលនៅទីលានចាក់សំរាម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
ពិព័រណ៍ ស្លាបព្រា ក៏ទទួលបានដៃគូគាំទ្រដ៏ធំជាមួយនឹងការវិលត្រលប់មកវិញរបស់ស្រាបៀរ GANZBERG ជាស្រាបៀរផលិតដោយជនជាតិអាល្លឺម៉ង់ កាន់តែបន្ថែមរសជាតិឆ្ញាញ់ដល់គ្រប់មុខម្ហូបទាំងអស់នៅក្នុងកម្មវិធី។ ស្រាបៀរ GANZBERG គឺជាដៃគូសហការរៀបចំ និងជាអ្នកឧបត្ថម្ភកម្រិតផ្លាទីនៀមនៃកម្មវិធីទាំងមួល។ អ្នកតំណាងក្រុមហ៊ុន លោក អ៉ឹង សៀកឡេង បាននិយាយថា៖ “ ពួកយើងជឿជាក់លើឥទ្ធិពលនៃការជួបជុំ ហើយ ស្លាបព្រា គឺជាវេទិការជួបជុំមួយក្នុងការបង្កើនប្រាស្រ័យទាក់ទងជាមួយសហគមន៍ដ៏សកម្មនាពេល បច្ចុប្បន្ន។ ត្រៀមខ្លួនរួចហើយ ឬនៅដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចភ្លេចបាន ជាមួយម្ហូបអាហារ ឆ្ងាញ់ៗសម្បូរបែប ការជួបជុំ និងរសជាតិឈ្ងុយឆ្ងាញ់ស្រស់ស្រាយនៃស្រាបៀរ GANZBERG”។
ដៃគូសហការគាំទ្រកម្មវិធីមួយទៀតគឺក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដែលជាទឹកពិសាដែលមានគុណភាពខ្ពស់ តាមស្តង់ដារ។ លោក លាង វិនឡុង អគ្គនាយករងនៃក្រុមហ៊ុនទឹកពិសា ហាយ-ធិច មានប្រសាសន៍ថា៖ “ស្លាបព្រា គឺជាវេទិកាមួយសម្រាប់ការជួបជុំកំសាន្តគ្រប់យ៉ាង និងសម្រាប់មនុស្សគ្រប់វ័យ។ ក្នុងនាម ជាទឹកពិសាដែលផ្តល់តម្លៃលើសារៈសំខាន់ទៅលើអាហារល្អៗ យើងជឿជាក់ថាពិព័រណ៍ ស្លាបព្រា គឺជាឱកាសដ៏ ល្អឥតខ្ចោះរបស់យើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ទឹកពិសាដែល មានគុណភាពខ្ពស់ដល់មនុស្ស គ្រប់គ្នា។ ពួកយើងនឹងធានាថាអ្នកគ្រប់គ្នាដែលចូលរួមក្នុងកម្មវិធីនេះនឹងទទួល បានទឹកពិសាដ៏ល្អ និងមានផា សុកភាព ែដលមានគុណភាពតាមស្តង់ដារអន្តរជាតិ”។
ក្រុមយុវជនស្ម័គ្រចិត្តពី Volunteer Nation នឹងចូលរួមចំណែកយ៉ាងធំជាកម្លាំងពលកម្មរៀបចំកម្មវិធី នឹងសហការជាមួយ ក្រៀលកម្ពុជា ក្នុងការដឹកនាំក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ធានាឱ្យបាន នូវអនាម័យបរិវេណ កម្មវិធី និងរៀបចំគ្រប់គ្រងបែងចែកសំរាមឱ្យបានត្រឹមត្រូវ ។ ម៉ក់ ពេជ្រ ដែលជាយុវជនស្ម័គ្រចិត្តកាលពីខែឧសភា កន្លងទៅបានសម្តែងភាពរំភើបជាខ្លាំងចំពោះបទពិសោធន៍ដែលខ្លួនទទួលបានពីកម្មវិធី និងរំពឹងថានឹងបាន ចូលរួមជាមួយអ្នកគ្រប់គ្នាម្ដងទៀតឆាប់ៗនេះ។
លើសពីនេះទៅទៀត ពិព័រណ៍ ស្លាបព្រា ក៏បានសហការជាមួយភ្នាក់ងារកែច្នៃឡើងវិញ GOMI ផងដែរ ដើម្បីធានាថាការគ្រប់គ្រងកាកសំណល់ដែលបានប្រើប្រាស់រួចផ្សេងៗ អាចកែច្នៃឡើងវិញទៅតាមផែនការ ដែលបានកំណត់ក្នុងនោះរួមមានការប្រមូលសំណល់ប្លាស្ទីក កំប៉ុងអាលុយមីញ៉ូម ក្រដាស និងក្រណាត់ រួចបញ្ជូនទៅសហគ្រាសកែច្នៃឡើងវិញរបស់ GOMI។
ក្នុងនាមជាអ្នកគ្រប់គ្រង ពិព័រណ៍ ស្លាបព្រា ផ្ទាល់លោក សួន បូឌីសត្ត បានបង្ហាញពីមោទនភាពចំពោះការជោគ ជ័យ នៃកម្មវិធីកាលពីខែឧសភាកន្លងទៅហើយសន្យាថា ពិព័រណ៍ ស្លាបព្រា នឹងកាន់តែអស្ចារ្យថែមទៀត នាចុងឆ្នាំនេះ “ពួកយើងរង់ចាំស្វាគមន៍គ្រប់គ្នាមកពីគ្រប់ទិសទី ចូលរួមរួមចំណែកជាមួយពួកយើង និងសូមពិសាដោយការទទួលខុសត្រូវ។ ជួបគ្នាឆាប់ៗនេះ”។
ស្លាបព្រា គឺជាការស្វាគមន៍អ្នកចូលរួមមកពីគ្រប់ទិសទីមកភ្លក់ម្ហូបអាហារដ៏សម្បូរបែប ការចែករំលែក វប្បធម៌ និងការស្វាគមន៍សហគមន៍ដែលវិជ្ជមាន។ ពិព័រណ៍ ស្លាបព្រា បានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ ហើយបានវិវត្តន៍ខ្លួនក្លាយជាពិព័រណ៍ដែលពេញនិយម ក្នុងការជួបជុំគ្រួសារ និងប្រាស្រ័យទាក់ទងមិត្តភក្តិ នៅប្រទេសកម្ពុជា។ ពិព័រណ៍ ស្លាបព្រា បានទាក់ទាញអ្នកចូលរួមប្រមាណ ១៥ ម៉ឺននាក់ ក្នុងរយៈពេល ៣ ថ្ងៃ កាលពីខែឧសភាកន្លងទៅ។
ឥឡូវនេះក្នុងរយៈពេលតិចជាង ១០ ថ្ងៃ ស្លាបព្រា បានលក់អស់ ១៧០+ ស្តង់ដល់អ្នកលក់។
ធ្វើការទាក់ទងទៅក្រុមការងារស្លាបព្រាផ្ទាល់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ដើម្បីក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ដើម្បីទទួលបានព័ត៌មានអំពីការបត្ថម្ភក្នុងកម្មវិធី សូមផ្ញើសារទៅកាន់៖ buddhisatt@theideaconsultants.com