អាជីវកម្ម Shaanxi09-11-2023 ទីក្រុង Shaanxi ប្រទេសចិន គឺជាចំណុចចាប់ផ្តើមនៃផ្លូវសូត្រ និងជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រចិនបុរាណ។ ជាមួយនឹងការបន្តធ្វើឱ្យស៊ីជម្រៅនៃគោលនយោបាយខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ ខេត្ត Shaanxi នឹងរៀបចំ”ពិព័រណ៍ផ្លូវសូត្រ” ជារៀងរាល់ឆ្នាំ ដើម្បីស្វាគមន៍មិត្តភក្តិមកពីជុំវិញពិភពលោក។
ឆ្នាំនេះ ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលប្រជាជនខេត្ត Shaanxi បានចេញផ្សាយព័ត៌មានថា៖”ពិព័រណ៍ផ្លូវសូត្រអន្តរជាតិ”លើកទី 7 នឹងប្រព្រឹត្តទៅនៅទីក្រុង Xi AN ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 20 ខែវិច្ឆិកា។”ពិព័រណ៍ផ្លូវសូត្រអន្តរជាតិ”លើនេះមានប្រធានបទ គឺ”ការពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្ម · ការតភ្ជាប់គ្នា · ផលប្រយោជន៍ទៅវិញទៅមក” ហើយបានអញ្ជើញ តាជីគីស្ថាន និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ធ្វើជាប្រទេសភ្ញៀវសំខាន់ៗ។ មានផែនការរៀបចំសន្និសីទ និងសកម្មភាពវេទិកាសំខាន់ៗជាង 20 ក្នុង 4 ប្រភេទ។
“សកម្មភាពវេទិកានៃសន្និសិទការផ្លាស់ប្តូរពាណិជ្ជកម្មបើកចំហ និងការវិនិយោគ”លើកនេះ មានសកម្មភាព និងសន្និសីទសំខាន់ៗ គឺជា៖ “សន្និសិទខ្សែក្រវាត់មួយ និងផ្លូវមួយ ប្រទេស (តំបន់) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម តុមូល””វិនិយោគនៅក្នុងឆ្នាំចិន”
សកម្មភាពផ្សព្វផ្សាយពិសេសរបស់ Shaanxi–សហគ្រាសពហុជាតិល្បីៗលើពិភពលោកចូល ក្នុងទីក្រុង Shaanxi។
លើសពីនេះ ក្នុងអំឡុងពេល”ពិព័រណ៍ផ្លូវសូត្រ”នឹងផ្តោតលើតួនាទី “វេទិកាទាំងបួន” ក្នុងការកសាងមតិឯកភាពលើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍន៍រួមគ្នា និងការទាក់ទងជាមួយចិត្តនិងគំនិតរបស់ប្រជាជន ហើយនឹងរៀបចំសកម្មភាពចំនួន 8មុខ។និងរៀបចំ ពិធីស្វាគមន៍ចូលក្នុងទីក្រុម Shaanxi ទស្សនកិច្ចជាក្រុម និងដំណើរទេសចរណ៍សារមន្ទី និងសកម្មភាពផ្សេងៗទៀត។
យើងស្វាគមន៍ក្រុមហ៊ុនកម្ពុជាកាន់តែច្រើនអាចតាមសូត្រ ស្វែងយល់អំពី Shaanxi វិនិយោគនៅ Shaanxi និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ Shaanxi។
ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីព័ត៌មានអាជីវកម្មរបស់ខេត្ត Shaanxi ក្នុងប្រទេសចិន។សូមទាក់ទងការិយាល័យតំណាងកម្ពុជានៃនាយកដ្ឋានពាណិជ្ជកម្មខេត្ត Shaanxi ។
E-mail:scppsez@gmail.com