អត្ថបទ

មិត្តហ្វូន ទទួលបានពានរង្វាន់ ធុរកិច្ចអន្តរជាតិ ដ៏មានកិត្យានុភាពចំនួន៤

ថ្មីៗនេះ ក្រុមហ៊ុន Viettel Cambodia (Metfone) បានឈ្នះពានរង្វាន់អន្តរជាតិចំនួន 4 ក្នុងឆ្នាំ 2023 ដែលក្នុងនោះមាន 3 ពី Globee Awards និង 1 ពី Stevie Award។

តាមរយៈការសម្រេចបាននូវ ការលើកសរសើរលើឆាកដ៏គួរឱ្យគោរពនេះ មិត្តហ្វូនបន្តអះអាងខ្លួនឯងថា ជាអ្នកផ្តល់សេវាបច្ចេកវិទ្យា ទូរគមនាគមន៍ឈានមុខគេ ដោយដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។

Globee Awards ស្ថិតក្នុងចំណោមប្រព័ន្ធពានរង្វាន់ ធុរកិច្ចកំពូលរបស់ពិភពលោក ដែលក្នុងនោះ មាន 11 ប្រភេទ ដើម្បីផ្តល់កិត្តិយសដល់អង្គការ ឬក្រុមហ៊ុននានាក្នុងវិស័យផ្សេងៗសម្រាប់ សមិទ្ធិផលឆ្នើម និងការអនុវត្តនៅក្នុងសហគ្រាសសកល ។

ឆ្នាំនេះ ពានរង្វាន់ Globee Awards បានទាក់ទាញក្រុមហ៊ុនល្បីៗជុំវិញពិភពលោកដូចជា IBM, Cisco, Orange ជាដើម។ Metfone ទទួលបានពានរង្វាន់ចំនួន 3 ជាមួយនឹងក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ខ្លួនគឺ eMoney ទទួលបានពានរង្វាន់ក្រុមហ៊ុនប្រចាំឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះ មិត្តហ្វូនទទួលបានកិត្តិយស ជាមួយនឹងពានរង្វាន់ អ្នកជំនាញផ្នែកសេវាកម្មអតិថិជនប្រចាំឆ្នាំ និងពានរង្វាន់ធុរកិច្ចអន្តរជាតិ សម្រាប់ឧត្តមភាពក្នុងអាជីវកម្មអន្តរជាតិ ទាក់ទងនឹងកញ្ចប់សេវារ៉ូមីងរបស់ខ្លួន ។

ជាងនេះទៅទៀត មិត្តហ្វូនក៏ទទួលបានពានរង្វាន់ Stevie ក្នុងប្រភេទយុទ្ធនាការទីផ្សារប្រចាំឆ្នាំសម្រាប់ “ចោលឈូងផ្សងសេ្នហ៍ ចោលឈូងផ្សងសំណាង”។ ពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ 2022 (IBA) ដោយ Stevie Awards ត្រូវបានគេស្គាល់ថា ជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយ នៅទូទាំងពិភពលោកបានក្លាយជាប្រភព នៃមោទនភាពសម្រាប់សាជីវកម្ម និងក្រុមហ៊ុនជាច្រើន។ ពានរង្វាន់នេះមានការតែងតាំងជាង 3000 ពីអាជីវកម្ម/អង្គការជាង 60 ប្រទេស និងតំបន់ដែលត្រូវបានវាយតម្លៃ ដោយអ្នកជំនាញទូទាំងពិភពលោកជាង 1000 នាក់។

ផ្ទាំងពាណិជ្ជកម្ម

ប្រព័ន្ធពានរង្វាន់ទាំងនេះស្ថិតក្នុង ចំណោមប្រព័ន្ធដែលល្បីល្បាញ និងគួរឱ្យគោរពបំផុត ដោយសារកម្រិតជំនាញ មាត្រដ្ឋានអង្គការ និងសមាសភាពរបស់អ្នកចូលរួម។ ការផ្តោតសំខាន់នៃពានរង្វាន់ទាំងនេះ គឺដើម្បីជំរុញការបភុសគំនិត ការច្នៃប្រឌិត និងការកែលម្អអាជីវកម្ម។

ក្នុងពិធីប្រគល់រង្វាន់ តំណាងក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកដោយក្តីរីករាយថា “មិត្តហ្វូនបានស្រាវជ្រាវ និងបង្កើតដំណោះស្រាយ និងផលិតផលជាច្រើន យកមកអនុវត្តក្នុងកម្មវិធីជីវិតពិតផ្សេងៗ រហូតក្លាយជាផលិតផល និងសេវាកម្មដែលបន្សល់ទុក នូវក្នុងបេះដូងរបស់អតិថិជន និងសង្គមកម្ពុជា។

ការសម្រេចបានពានរង្វាន់អន្តរជាតិ ដ៏មានកិត្យានុភាពចំនួន 4 ក្នុងពេលដំណាលគ្នាគឺជាការទទួលស្គាល់ និងការបញ្ជាក់អំពីសមត្ថភាព បច្ចេកវិទ្យាព័ត៌មានរបស់មិត្តហ្វូន ក្នុងនិន្នាការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំ បម្រើការបំប្លែងឌីជីថលរបស់សហគ្រាស និងប្រទេសជាតិ។

ការទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិចំនួន 4 ជាថ្មីម្តងទៀតបញ្ជាក់ពីជំហររបស់ក្រុមហ៊ុនមិត្តហ្វូន និងជាកម្លាំងចិត្តសម្រាប់ក្រុមហ៊ុន ក្នុងការធ្វើពិពិធកម្មផលិតផល និងសេវាកម្មរបស់ខ្លួន ដោយនាំមកនូវបច្ចេកវិទ្យាល្អបំផុត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជីវិត និងសង្គមកម្ពុជា។

នេះក៏ជាសមិទ្ធិផលដ៏គួរឱ្យសរសើរ សម្រាប់សហគ្រាសទូរគមនាគមន៍លើដំណើរ នៃការកំណត់ម៉ាកយីហោ ភាពជឿជាក់ និងទំនុកចិត្តរបស់អតិថិជន ៕

To Top