អត្ថបទ

កក្រើកហើយហ្វែនៗ! វណ្ណដា ត្រូវបានបង្ហាញ​លើផ្ទាំងប៉ាណូបែប 3D របស់​កូកា-កូឡា

រាជធានីភ្នំពេញ៖ ដើម្បីផ្តល់ជូននូវបទពិសោធន៍ជាមួយគំនិតច្នៃប្រឌិតថ្មី និងភាពស្រស់​ស្រាយសប្បាយអារម្មណ៍ពិតៗជូនដល់អតិថិជន ជាពិសេសហ្វែនៗទាំងអស់របស់ខ្លួន​ ក្រុមហ៊ុន ​កូកា-កូឡា និងលោក វណ្ណដា កំពូលតារាចម្រៀងហ៊ីប​ហប់ (Hip Hop) នៃកម្ពុជា បានសហការគ្នាផលិតចេញនូវផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយ ដែលបានចាក់បង្ហាញតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។

លោកស្រី Che Marcaida​ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា ប្រចាំកម្ពុជា បានលើកឡើងថា «នេះជាលើកទី 1 សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដែលទទួលបទពិសោធន៍នៃការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ តាមរយៈគម្រោងផ្សព្វផ្សាយមួយនេះ។ ​ ក្រុមហ៊ុន ​កូកា-កូឡា ជាមួយនឹងលោក វណ្ណដា​ នឹងបន្តសហការគ្នាស្វែងរកអ្វីថ្មីៗ ប្លែកៗ ដើម្បីផ្តល់ភាពស្រស់ស្រាយក្នុងពេលសម្រាកដល់យុវជនក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាឧទាហរណ៍ជាក់ស្តែង ដែលអតិថិជនទទួលបាននូវ កូកា-   កូឡា ត្រជាក់ៗតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មបែបគំនិតច្នៃប្រឌិតថ្មី ដែលនេះគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។»​

ក្នុងការចេញផ្សាយផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយនេះ ជាមួយការដំឡើងនូវ Vending ម៉ាស៊ីនដែលអាចធ្វើការសន្ទនាគ្នាបាន ក្រុមហ៊ុន​ នឹងផ្តល់ជូនភេសជ្ជៈ កូកា-កូឡា ត្រជាក់ៗ ដល់សាធារណជនដែលធ្វើដំណើរឆ្លងកាត់ផ្ទាំងប៉ាណូបែប 3D ដែលមានទីតាំងស្ថិតនៅស្តុបព្រះសក្យមុនីចេតិយជាប់នឹងរបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្រោមកិច្ចសហការសម្រាប់គម្រោងនេះផងដែរ លោក វណ្ណដា កំពូលតារាចម្រៀងហ៊ីប​ហប់ (Hip Hop) នៃកម្ពុជា បានចុះហត្ថលេខាដោយផ្ទាល់លើកំប៉ុង កូកា-កូឡា ចំនួន 50 ដែលនឹងចែកជូនដល់អតិថិជនក្នុងចំណោមអតិថិជនចូលរួម ដើម្បីទទួលយកភាពស្រស់ស្រាយពីផ្ទាំងប៉ាណូបែប 3D ក្នុងអំឡុងពេលយុទ្ធនាការនេះ​ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ធ្នូ ​២០២៣ រហូតដល់ថ្ងៃទី១៥ មករា​ ២០២៤ វេលាម៉ោង១២:០០-១៨:០០ រៀងរាល់ថ្ងៃ។ ​ចឹងកុំភ្លេចណា ​មកទទួលយកភាពស្រស់ស្រាយទាំងអស់គ្នា!!!

ការ​ណែ​នាំ​អំ​ពី​ក្រុម​ហ៊ុន​Coca-Cola

ក្រុម​ហ៊ុន​ Coca Cola (NYSE: KO) គឺ​ជា​ក្រុម​ហ៊ុន​ភេ​សជ្ជៈ​មួយ​ដែល​មាន​ផលិត​ផល​លក់​នៅ​ជាង​200ប្រ​ទេស​​និង​    តំ​បន់​។ ទិស​ដៅ​របស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ​គឺ​ធ្វើ​ឲ្យ​ពិ​ភពលោក​ថ្មីនិង​បង្កើត​ភាព​ខុស​ប្លែក​។ យើង​ខ្ញុំ​លក់​​ស្លាក​យី​ហោ​ជា​ច្រើន​មាន​តម្លៃ​រាប់​កោដិ​ដុលា​ មាន​មាតិកា​ភេសជ្ជៈ​ជា​ច្រើន​នៅ​លើ​ពិ​ភព​លោក​។ មាតិកា​ស្លាក​យី​ហោ​ទឹក​    ភេ​សជ្ជៈ​មាន​ហ្គាស​ របស់​យើង​ខ្ញុំ​រួម​មាន​ Coca Cola, Sprite និង​ Fanta។ បណ្ដា​ស្លាក​យីហោ​ភេ​សជ្ជៈ កីឡា​ កា​ហ្វេ​ និងតែ របស់​យើង​ខ្ញុំ​រួម​មានDasani​ ទឹក​ឆ្លាតវៃ​ (smartwater)ទឹក​វី​តា​មីន​(vitaminwater), Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak និងAyataka។​ បណ្ដា​ស្លាក​យី​ហោ​ទឹក​ផ្លែ​ឈើ​ ទឹក​ដោះ​គោ​មាន​តម្លៃ​បង្កើន និង​​ភេ​សជ្ជៈ​មាន​ប្រ​ភព​ពី​ផ្លែឈើ​របស់​យើង​ខ្ញុំ​រួម​មាន​Minute Maid, Simply, innocent, Del Valle, fairlife និងAdeS។​ យើង​ខ្ញុំ​តែងតែ​ផ្លាស់​ប្ដូរ​មាតិកា​វិ​និ​យោគ​របស់​ខ្លួន​ ចាប់​តាំងពី​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេ​សជ្ជៈ​មក​កាន់​បណ្ដា​ផលិត​ផល​ថ្មី​មាន​ភាព​ផ្លាស់ប្ដូរចេញ​ទី​ផ្សារ​។ យើង​ខ្ញុំ​រក​វិ​ធី​បង្កើត​ផល​ប៉ះ​ពាល់​សកម្ម​ដល់​ជី​​វភាព​របស់​មនុស្ស​យើង​ សហ​គមន៍​ និង​ពិ​ភព​លោក​ឆ្លង​តាម​ការ​បន្ថែម​ទឹក​ ប្រើ​ប្រាស់​ឡើង​វិញ​ខ្ចប់​ រក​ប្រ​ភព​យូរ​អង្វែង​និង​កាត់​បន្ថយ​carbon ក្នុង​បណ្ដា​តម្លៃ​របស់​យើង​ខ្ញុំ​។ មាន​បណ្ដា​ដៃ​គូ​សហការអំ​ពី​វេច​ខ្ចប់​ដាក់​ដប​ យើង​ខ្ញុំ​ជម្រើស​បុគ្គលិក​ជាង​ 700.000នាក់​ នាំ​មក​នូវ​ឱ​កាស​សេដ្ឋ​កិច្ច​សម្រាប់​សហ​​គមន៍​មូល​ដ្ឋាន​នៅ​លើ​ពិ​ភព​លោក​។ ឈ្វេង​យល់​បន្ថែម​នៅ www.coca-colacompany.com ​និង​តាមដាន​យើង​ខ្ញុំ​នៅ​លើInstagram, Facebook ​និង​LinkedIn។​

To Top