ខយ តេ កម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ ដោយបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សនូវភាពជោគជ័យគួរជាទីមោទនៈនៃម៉ាកយីហោមួយនេះសម្រាប់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យតែគុជនៅប្រទេសកម្ពុជា។ រយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើនយ៉ាងច្រើននៅក្នុងសង្គម។
សមិទ្ធផលឆ្នើម និងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក
ខយ តេ កម្ពុជា បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់គួរឱ្យកោតស្ញប់ស្ញែងមិនធ្លាប់មានពីមុនមក ដោយបានបង្កើតឯកត្តកម្មជាម៉ាកយីហោដែលលក់បានរហូតដល់ចំនួន ៤១៩៨ កែវក្នុងមួយថ្ងៃសម្រាប់សាខាមួយ ដែលជាកំណត់ត្រាលក់ខ្ពស់ជាងគេបំផុតសម្រាប់សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។
បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធីប្រកួតក្រឡុកតែដ៏ធំជាងគេបំផុតមួយនៅក្នុងពិភពលោកដែលមានការចូលរួមពីបណ្តាប្រទេសជាង ១០ ដើម្បីពង្រឹងវប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។
ការចូលរួមក្នុងសកម្មភាពសង្គម និងពានរង្វាន់ដែលបានទទួល
ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា បានផ្តល់ការឧបត្តម្ភគាំទ្រដល់គ្រួសាររងគ្រោះជាង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន ១ម៉ឺនកែវដោយឥតគិតថ្លៃជូនដល់ពលរដ្ឋកម្ពុជានៅគ្រប់ច្រកល្ហកទូទាំងប្រទេស ជាដើម។ តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យ ខយ តេ កម្ពុជា ត្រូវបានទទួលស្គាល់ និងបានទទួលនូវពានរង្វាន់កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន ដែលរួមមាន៖
- ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី foodpanda
- ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24
- ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets
- ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)
- ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍
- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ
ការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»
ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយមានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែលមានគោលបំណងបង្ហាញពីចក្ខុវិស័យអនាគតរបស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ខ្លួននៅលើវិថីតែគុជក្នុងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក នៃក្រុមហ៊ុន ខយតេ អ្នកបងើ្កតមាតិកា ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំងអ្នកគាំទ្រ ខយ តេ ជាច្រើននាក់ផងដែរ៕