អត្ថបទ

ក្រោយខកខានរៀបចំអស់ជាង ១០ឆ្នាំ ព្រឹត្តិការណ៍ TEDx Phnom Penh បានវិលត្រឡប់មកវិញហើយ!

ភ្នំពេញ៖ ក្រោយពីបានខកខានរៀបចំអស់ជាង ១០ឆ្នាំ ព្រឹត្តិការណ៍ TEDx Phnom Penh បានវិលត្រឡប់មកវិញហើយ ដោយកម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ម៉ោង ៥ល្ងាច នៅទីតាំងរោងភាពយន្ត Major Cineplex ផ្សារទំនើប Aeon Mall Sen Sok City។​

ពិធីនេះដែររៀបចំឡើងក្រោមប្រធានបទ អនាគតដ៏ចីរភាព “SUSTAINABLE FUTURE” ហើយនាពេលដ៏ឆាប់រហ័សខាងមុខនេះ កម្មវិធី TEDxPhnom Penh 2024 បាននាំយកអ្វីដែលថ្មី ជាមួយបទពិសោធន៍នៃការចូលរួមល្អៗ ដើម្បីទទួលយកធ្វើជាចំណេះដឹង ព្រមទាំងអ្វីដែលកាន់តែពិសេសជាងមុនទៅទៀតគឺ មានការចូលរួមពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិដែលមកពីវិស័យផ្សេងៗគ្នា ថែមទាំងសុទ្ធសឹងតែមានសមត្ថភាព និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ពីមុនមក ក៏ដូចជានាំយកនូវដំណោះស្រាយដ៏ល្អ សម្រាប់ដោះស្រាយនូវបញ្ហាមួយចំនួនដែលសហគមន៍កំពុងតែជួបប្រទះ។

វាគ្មិននៅក្នុងឆ្នាំ២០២៤ នេះ រួមមាន ព្រះតេជគុណ គូ សុភាព ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ, អ្នកឧកញ៉ា គួច ម៉េងលី, សាស្តាចារ្យ បណ្ឌិត សម្បូរណ៌ មង្គលសម្បត្តិ, Jimmy Meng, សេង ហ្កេកលី, ស៊ិន កុសល, ឃួន ច័ន្ទទេវី, សួង សុភក្រ័, រ៉ា ប៊ី, Avi Yaron, Barak Ekshtein, Eliva Alaluf និងវាគ្មិនជាច្រើនរូបទៀត។

TEDx គឺជាកម្មវិធីដែលរៀបចំដោយឯករាជ្យដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ TED (T=បច្ចេកវិទ្យា ,​​E=ការកំសាន្ត, ​D=ការរចនា)ដែលជាអង្គការមិនរកប្រាក់ចំណេញមានគោលដៅផ្សព្វផ្សាយគំនិតតាមរយៈការពិភាក្សាដ៏ខ្លី និងដ៏មានឥទ្ធិពល។ TEDx គ្របដណ្តប់លើមុខវិជ្ជាផ្សេងៗ រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈអាជីវកម្ម ការអប់រំ បញ្ហាសង្គម និងច្រើនទៀត។ គោលដៅរបស់ TEDx គឺដើម្បីផ្តល់នូវវេទិកាមួយសម្រាប់បុគ្គលដើម្បីចែករំលែកគំនិត រឿងរ៉ាវ​ និងបទពិសោធន៍របស់ពួកគេដល់ទស្សនិកជនកាន់តែទូលំទូលាយ។

TEDxPhnom Penh គឺជាកម្មវិធីមួយដែលផ្តោតទៅ “Idea Worths Spreading” រៀបចំឡើងដើម្បីបំផុសគំនិតជាវិជ្ជមាន និងស្វែងរកអ្វីដែលថ្មី ព្រមទាំងប្រមូលផ្តុំទៅដោយវាគ្មិនមានចំណេះដឹង និងមានបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ក្នុងការចែករំលែកទៅកាន់ទស្សនិកជន ថែមទាំងផ្សារភ្ជាប់ជាមួយការពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីផ្តល់ផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍ផងដែរ ៕

🎟 ទិញសំបុត្រឥឡូវនេះតាមរយៈ https://www.bookme.plus/t/events/tedxphnompenh-2024

ឬតាមនេះ: https://bit.ly/tedxppticket

ពត៌មានលម្អិត https://tedxphnompenh.com

To Top