ភ្នំពេញ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ នៅក្នុង ពិភពលោក បានចេញផ្សាយការសិក្សា អំពីអាកប្បកិរិយាទូទាត់របស់អតិថិជន ចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជា ក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅពេលដែលប្រទេសកម្ពុជា បន្តដំណើររបស់ខ្លួនក្នុងការទទួល យកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថល នៅឆ្នាំ២០២៣ ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេត សម្រាប់ការទូទាត់ (៨២ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារ តាមអ៊ីនធើណេតញឹកញាប់បំផុត សម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថល សម្រាប់ការទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ភាគរយ) ។
អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ ពីការកើនឡើងនៃការទទួលយកការទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយក ការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយផ្តល់ការណែនាំអំពីការទទួលយក ការទូទាត់តាមរយៈប្រើប្រាស់បច្ចេកវិទ្យា នឹងពង្រឹងភាពជាដៃគូជាមួយពាណិជ្ជករ ព្រមទាំងធ្វើការគាំទ្រថ្នាលនៃការ ធ្វើឌីជីថលនីយកម្មរបស់រដ្ឋាភិបាលជាដើម”។ អ្នកស្រីបន្តទៀតថា៖ “ភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល នឹងការផ្តល់ថ្នាលជូនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) នឹងអនុញ្ញាតឲ្យពួកគេអាចរកបាននូវ អតិថិជនថ្មីៗបានកាន់តែច្រើនឡើង ព្រមទាំងអាចពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។”
តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបញ្ជាក់ ពី និន្នាការនៃការ កើន ឡើងរបស់អតិថិជន កម្ពុជាក្នុងការ ចាប់ យក វិធីសាស្ត្រ ទូទាត់ តាមរយៈ ឌីជីថលនេះផងដែរ។ តួយ៉ាងដូចជាតួលេខនៅក្នុងទិន្នន័យរបស់ VisaNet វាបានបង្ហាញពីកំណើននៃការចេញ Visa កាត នៅ ក្នុងប្រទេសកម្ពុជា សម្រាប់ប្រើក្នុងការទូទាត់គ្រប់ទម្រង់ មិនថាក្នុងស្រុក ឬប្រើប្រាស់ការទូទាត់ឆ្លងដែន មានការកើនឡើងប្រមាណ ២២ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយចំនួនប្រតិបត្តិការប្រចាំខែនៃ ការប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា Contactless ក្នុងស្រុកតាមរយៈ Visa កាត ក៏មានការកើនឡើង ប្រមាណជា ១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ នេះបើតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
អ្នកស្រី Tranchini បានបន្ថែមថា៖ “កិច្ចសហការគឺមានសារៈសំខាន់ណាស់ ហើយយើងរំពឹងយ៉ាងមុតមាំ ក្នុងកិច្ចសហការជាមួយដៃគូរបស់យើង ទាំងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអត្ថប្រយោជន៍នៃការទូទាត់តាមរយៈឌីជីថល។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកជួយដល់ការជម្រុញ នឹងធានាឲ្យប្រទេសកម្ពុជាដើរទន្ទឹមនិន្នាកានៃប្រទេសជិតខាងក្នុងតំបន់របស់យើង។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយធានាបាននូវ ការធ្វើបរិយាបន្ននៅក្នុងដំណើរការនៃ ការទទួលយកការទូទាត់តាមរយៈឌីជីថល ដែលជួយវាសម្រួលដល់ការប្រមូលផ្តុំ ទាំងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ឲ្យមកធ្វើដំណើររួមគ្នាក្នុងអំឡុងពេល នៃការផ្លាស់ប្តូរនេះតែម្តង”។
ដើម្បីជាការគាំទ្រដល់ការរីកចម្រើននៃ ប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់ប្រាក់នៅកម្ពុជា ក្រុមហ៊ុន Visa បានដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់ជាតិ ជាសេវាទូទាត់រហ័ស ផ្ទេរប្រាក់និងទូទាត់សងជាប្រាក់រៀល (NNSS KHR) នៅក្នុងឆ្នាំ ២០២១។ តាមរយៈការគាំទ្រនេះ ក្រុមហ៊ុន Visa បានដាក់បញ្ចូលការទូទាត់ជាប្រាក់រៀល ទៅក្នុងបណ្តាញ VisaNet ដែលជាបណ្តាញដំណើរការទូទាត់ប្រាក់របស់ Visa ផ្ទាល់តែម្តង។ NNSS KHR គឺជាដំណោះស្រាយការទូទាត់ ក្នុងស្រុកប្រកបដោយសុវត្ថិភាព និងអាចធ្វើមាត្រដ្ឋានបាន ដោយប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីធ្វើការទូទាត់រូបរូបិយបណ្ណក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អតិថិជន នឹងកាត់បន្ថយហានិភ័យនៃ ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ៕