អត្ថបទ

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកទ្វារស្វាគមន៍អតិថិជននៅតំបន់ពោធិ៍ចិនតុង

ភ្នំពេញ៖​ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានសម្ពោធសាខាថ្មីរបស់ខ្លួនជាផ្លូវការ​ នៅតំបន់ពោធិ៍ចិនតុងកាលពីថ្ងៃទី 08 ខែ មេសា ឆ្នាំ 2024។

ការសម្ពោធហាងថ្មីនេះ គឺជាការបោះជំហ៊ានទៅមុខមួយកំរិតទៀតរបស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីសម្រេចគោលដៅធ្វើអោយផ្សារទំនើបបង្កើតដោយកូនខ្មែរ 100% ក្លាយជាផ្សារទំនើបឈានមុខគេនៅកម្ពុជា។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ពោធិ៍ចិនតុងមានទំហំ 340 ម៉ែត្រការ៉េ ដែលមានទីតាំងនៅអគារហ្សបហោសន៍នៃ គម្រោង ផាកលែន ពោធិ៍ចិនតុង (Park Land Pochentong) របស់ក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land) ។ ផ្សារទំនើបមួយនេះ​ នឹងផ្តល់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទិញទំនិញ​ តាមស្តង់ដារអន្តរជាតិ មានជម្រើសផលិតផលជាច្រើន ទាំងផលិតផលជាតិ និងផលិតផលនាំចូលពីច្រើនប្រទេសជុំវិញពិភពលោក ព្រមទាំងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។

អតិថិជននឹងទទួលបាន​ ការ​ផ្តល់ជូនពិសេសជាច្រើន និងការបញ្ចុះតម្លៃរៀងរាល់ថ្ងៃរហូតទៅដល់ 70%។

លោកស្រី តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមព្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយ​ ក្នុងការបើកទ្វាររបស់យើងទទួលប្រជាពលរដ្ឋ​ នៅតំបន់ពោធិ៍ចិនតុង និងផ្តល់ឱ្យពួកគេនូវបទពិសោធន៍ទិញទំនិញដ៏ងាយស្រួល និងតម្លៃសមរម្យ។ 

ក្រុមការងាររបស់យើង​ បានធ្វើការដោយមិននឿយហត់ដើម្បីធានាថាផ្សារទំនើបដែលគ្រប់គ្រងដោយកម្ពុជា 100% នេះនឹងក្លាយជាអ្វីដែលទាំងអតិថិជន និងបុគ្គលិករបស់យើងអាចមានមោទនភាព និងជឿជាក់ថាខ្មែរក៏អាចធ្វើវាបានដែរ”។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ជីប ម៉ុង ដែលប្តេជ្ញាបម្រើសហគមន៍របស់យើង ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់ការងារ និងជំនាញដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ហើយបច្ចុប្បន្នកំពុងដំណើរការហាងចំនួន 11 ជាមួយនឹងហាងជាច្រើនទៀតដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ។

អតិថិជនអាចស្វែងរកផ្សារទំនើប ជីប ម៉ុង ពោធិ៍ចិនតុង តាមអាស័យដ្ឋានខាងក្រោម៖

ផ្ទះលេខ ០១, ផ្លូវ ១១៣K, គម្រោង ផាក លែន ពោធិ៍ចិនតុង, ភូមិក្បាលដំរី២៥, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ,

រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម:

Facebook: https://www.facebook.com/ChipMongSupermarket

Tiktok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1

Telegram: https://t.me/chipmongsupermarket

To Top