អត្ថបទ

រថយន្តស៊េរីថ្មី ៤គ្រឿង ពីផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស បានប្រគល់ជូនអតិថិជនកំពូលសំណាងរបស់ខ្លួន

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស នៅតែមមាញឹកក្នុងការប្រគល់រង្វាន់ រថយន្តបកកេស ស៊េរីថ្មី ជូនទៅដល់អតិថិជន កំពូលសំណាងរបស់ខ្លួន ដែលបានជាវផលិតផលរបស់ ខ្មែរ ប៊ែវើរីជីសយកទៅពិសា រួមមាន CAMBODIA BEER ភេសជ្ជប៉ូវកម្លាំង វើក និងទឹកក្រូច អាយស៍។

ការប្រគល់រង្វាន់រថយន្តទាំងនេះ គឺក្រុមការងារមានការរួសរាន់ជាខ្លាំង ដើម្បីឱ្យអតិថិជនរបស់ខ្លួន បានយករថយន្តនេះទៅប្រើប្រាស់ ជូនគ្រួសារ បងប្អូន ធ្វើដំណើរក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ រង្វាន់រថយន្តទាំងនេះ អតិថិជនកំពូលសំណាង បានឈ្នះពីផលិតផល CAMBODIA BEER ២គ្រឿង ភេសជ្ជៈប៉ូវកម្លាំង វើក ១គ្រឿង និង ទឹកក្រូច អាយស៍ ១គ្រឿង។

អតិថិជនមហាសំណាង ដែលបានឈ្នះរថយន្តស៊េរីថ្មី ទាំង ៤រូប មាន៖
១) លោក យឹម វណ្ណា រស់នៅខេត្តកំពង់ចាម ឈ្នះរង្វាន់រថយន្ត ១គ្រឿងពី CAMBODIA BEER
២) លោក អ៊ុយ សុធារិទ្ធី រស់នៅខេត្តបន្ទាយមានជ័យ ឈ្នះរង្វាន់រថយន្ត ១គ្រឿងពី CAMBODIA BEER
៣) លោក រ៉ៃ ខ្មៅ រស់នៅខេត្តសៀមរាប ឈ្នះរង្វាន់រថយន្ត Mitsubishi Xpander ១គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង វើក
៤) លោក វ៉ែង វ៉ិត រស់នៅខេត្តសៀមរាប ឈ្នះរង្វា់រថយន្ត Toyota Raize ១គ្រឿងពីទឹកក្រូច អាយស៍

គួបញ្ជាក់ផងដែរថា ស្ទើរតែគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស បានដាក់រង្វាន់ជាច្រើនក្រោមក្រវិលកំប៉ុង ជូនអតិថិជនរបស់ខ្លួន ជាក់ស្ដែង CAMBODIA BEER មានរង្វាន់ រថយន្ត Ford Ranger ស៊េរីថ្មី ខុនដូដ៏ប្រណិតពី ជីប ម៉ុង លែន ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់។ ភេសជ្ជៈប៉ូវកម្លាំង វើក មានរង្វាន់រថយន្ត Mitsubishi Xpander ម៉ូតូ ហុងដា ឌ្រីម និងលុយសុទ្ធជាច្រើនរង្វាន់។ ទឹកក្រូច អាយស៍ មានរង្វាន់ធំរថយន្ត Toyota Raize ស៊េរីថ្មី និងលុយសុទ្ធរាប់លានរង្វាន់។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតលកម្ម លំដាបពិភពលោក និងមានវិញ្ញាបនបត្រ ISO ដល់ទៅពីរធំៗ គឺ ISO 9001 បញ្ជាក់ពីគុណភាព និង ISO 14001 បញ្ជាក់ពីការគ្រប់គ្រងប្រព័ន្ធបរិស្ថាន។
ជាពិសេសគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសសរុប ៣៣គ្រឿង ច្រើនជាងគេក្នុងប្រទេសកម្ពុជាពីស្ថាប័នអន្តរជាតិ Monde Selection ដែលបញ្ជាក់ថាផលិតផល ខ្មែរ ប៊ែវើរីជីស ពិតជាមានគុណភាពល្អ និងផលិតស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

សូមអបអរសាទរដល់អតិថិជនកំពូលសំណាងរបស់ ខ្មែរ ប៊ែវើរីជីស ទាំង ៤នាក់! រង្វាន់ជាច្រើនទៀតកំពុងរង់ចាំ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!
WURKZ បង្កើនថាមពលឥតឈប់ឈរ!
IZE What The Fun!

To Top