អត្ថបទ

ក្រុមហ៊ុន Vietjet ប្រារព្ធខួបលើកទី ១០ សម្រាប់ប្រតិបត្តិការសេវាដឹកអ្នកដំណើររបស់ខ្លួនជាមួយប្រទេសចិន ដោយពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិន បន្ថែមទៀតនៅឆ្នាំ ២០២៤

ភ្នំពេញ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ប្រារព្ធខួប ១០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន (២០១៤ ដល់ ២០២៤) និងប្រកាសបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានប្រទេសចិន។ ពិធីនេះ ធ្វើឡើងក្នុងវេទិកាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគចិន-វៀតណាម។

 ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរបានអបអរសាទរក្រុមហ៊ុន Vietjet ចំពោះព្រឹត្តិការណ៍ដ៏សំខាន់ និងស្វាគមន៍សេវាកម្មថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

 ចាប់តាំងពីការហោះហើរលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Vietjet បានបម្រើសេវាជូនអ្នកដំណើរជាង ១២ លាននាក់លើផ្លូវហោះហើរជាច្រើនដោយភ្ជាប់មជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ប្រទេសវៀតណាមជាមួយនឹងគោលដៅពេញនិយមជិត ៥០ នៅទូទាំងប្រទេសចិន។ ការតភ្ជាប់ផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រទេសចិន-វៀតណាម។

 នៅក្នុងពិធីនេះ ក្រុមហ៊ុន Vietjet ក៏បានប្រកាសអំពីសេវាកម្មថ្មីរវាងទីក្រុងហូជីមិញ និងទីក្រុង ស៊ីអាន ដែលគ្រោងនឹងដំណើរការចាប់ពីរដូវក្តៅនេះ។ សេវាកម្មថ្មីនេះ មានជើងហោះហើរទៅមកចំនួនបួនក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែជាង ៤ម៉ោង ក្នុងមួយជើងដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរដោយផាសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងទីក្រុងទាំងពីរនេះ។ ការតភ្ជាប់ផ្លូវអាកាសថ្មីនេះ ក៏នឹងជំរុញលំហូរពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ចំពោះកំណើនជាបន្តបន្ទាប់នៅក្នុងទីផ្សារចិន។

 ទីក្រុង ស៊ីអាន ស្ថិតនៅក្នុងខេត្ត សានស៊ី កាន់កាប់តំណែងដ៏មានកិត្យានុភាព ដែលជារាជធានីបុរាណមួយក្នុងចំណោមរាជធានីបុរាណទាំងបួនរបស់ប្រទេសចិន។ ទីក្រុងនេះ មានកេរ្តិ៍ឈ្មោះដោយសារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងមានទីតាំងប្រវត្តិសាស្ត្រលំដាប់ពិភពលោក។ បន្ថែមពីនេះ ទីក្រុង ស៊ីអាន ជាតំបន់លេចធ្លោជាទិសដៅសំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅភាគខាងលិចប្រទេសចិន ដែលទាក់ទាញសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ។ តំបន់នេះ​ ក៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​ថា​ជា​កន្លែង​កំណើត​នៃ​វិថី​សូត្រ ​។ 

 ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញដែលមានប្រជាជនជិត ១០ លាននាក់បានបម្រើជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍លេចធ្លោក្នុងប្រទេសវៀតណាម។ ទីក្រុង​នេះ​ មាន​លក្ខណៈ​វប្បធម៌​ចម្រុះ​ប្លែក​ពី​គេដែល​ផ្តល់​ឱ្យ​អ្នក​ទស្សនា​នូវ​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។ គួរកត់សម្គាល់ថា ទីក្រុងហូជីមិញរីករាយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅនានាក្នុងប្រទេសវៀតណាម និងអន្តរជាតិ។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងសៀងហៃ និងទីក្រុង ឆេងឌូ ក្នុងប្រទេសចិន។ ផ្លូវនីមួយៗដំណើរការជើងហោះហើរត្រឡប់មកវិញប្រចាំថ្ងៃដើម្បីជួយសម្រួលទាំងការលំហែ និងតម្រូវការអាជីវកម្ម ជំរុញលំហូរធ្វើដំណើរ និងពាណិជ្ជកម្មរវាងទីក្រុង។

 អ្នកដំណើរអាចរីករាយនឹងការហោះហើរជាមួយក្រុមហ៊ុន Vietjet នៅលើយន្តហោះទំនើបដែលបម្រើដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងរួសរាយរាក់ទាក់។ មុខម្ហូបក្នុងយន្តហោះផ្តល់ជូនម្ហូបអាហារវៀតណាមដ៏ឆ្ងាញ់ពិសារ ដូចជា ប៉ាញ់ មី, ហ្វឺ ក៏ដូចជាមុខម្ហូបបែបសកលក្តៅៗ មានជីវជាតិ និងឆ្ងាញ់ៗជាច្រើនមុខ។

 ផ្លូវហោះហើរថ្មីរបស់ទីក្រុងហូជីមិញ-ស៊ីអាន តភ្ជាប់ដោយផ្ទាល់ក្នុងតំបន់ទាំងពីរ ហើយក៏ពង្រីកបន្ថែមទៀតជាផ្នែកមួយនៃបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា និងទិសដៅផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។ សមាហរណកម្មនេះបើកឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍រួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុលភាពរវាងប្រជាជាតិ។

 បន្ថែមពីនេះ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រឡប់មកវិញប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗដោយសារតម្រូវមានការកើនឡើង។ លើសពីនេះ អ្នកដំណើរពីកម្ពុជាអាចហោះហើរបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

To Top