អត្ថបទ

អ្នកឧកញ៉ា លាង ម៉េង ជួបផ្ទាល់អ្នកនិពន្ធល្បីឈ្មោះ លោកបណ្ឌិត John C. Maxwell នៅសណ្ឋាគារ ហៃយ៉ាត់ ភ្នំពេញចែករំលែកភាពជាអ្នកដឹកនាំ ៣ចំណុច ចេញពីសៀវភៅ «The 16 Undeniable Laws of Communication »

ភ្នំពេញ៖ ជាជំនួបដៃដន្យ និងកម្រ ដោយមិនបានព្រៀងទុក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានជួបសំណេះសំណាលពិភាភ្សា ផ្លាស់ប្ដូរយោបល់ ក៏ដូចជាបទពិសោធន៍ នូវភាពជាអ្នកដឹកនាំ ជាមួយ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) អ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីល្បាញ និងជាម្ចាស់ស្នាដៃ សៀវភៅលក់ដាច់បំផុតមួយ ពាសពេញពិភពលោក គឺសៀវភៅ «The 16 Undeniable Laws of Communication »  ។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូល ដែលបានដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អស់រយៈពេល ជាង ៤០ឆ្នាំ ដោយមានបុគ្គលិករាប់ពាន់នាក់ អ្នកឧកញ៉ា លាង ម៉េង ពិតជាសូមកោតសរសើរ និងស្ងប់ស្ងែង លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ដែលផ្តល់កិត្តិយសជ្រើសរើសសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងកិច្ចពិភាក្សាខ្លី នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងដំណើរទស្សនកិច្ចលើកទី១របស់លោកបណ្ឌិតមកប្រទេសកម្ពុជា។  

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លាង ម៉េង  ក្នុងនាមជាអ្នកដឹកនាំមួយរូបដែលតែងតែបើកទូលាយនូវការរៀនសូត្រ ផ្លាស់ប្តូរបទពិសោនធ៍ពីថ្នាក់ដឹកនាំល្បីៗ ដើម្បីយកមកអភិវឌ្ឍក្រុមហ៊ុន បានសង្កត់ធ្ងន់ថា អ្នកឧកញ៉ា បានរៀនសូត្រខ្លឹមសារ គោលការណ៍នៃភាពជាអ្នកដឹកនាំសំខាន់ៗ ៣ចំណុច ចេញពីសំណេរ នៃសៀវភៅ «The 16 Undeniable Laws of Communication » គឺ «ការព្រមទទួលសម្ពាធ វប្បធម៍នៃការបន់បែន និង ការដោះស្រាយបញ្ហា»។ ហើយមិនត្រឹមតែប៉ុណ្ណោះ   គោលការណ៍ភាពជាអ្នកដឹកនាំទាំង ៣នេះ ក៏បាននឹងកំពុង យកមកជាចំណែកមួយក្នុងការអនុវត្តដឹកនាំក្រុមហ៊ុន ជីប ម៉ុង ឱ្យដំណើរការយ៉ាងរលូន និងឈរជើងរឹងមាំនៅក្នុងទីផ្សារ កម្ពុជា អស់ជាច្រើនឆ្នាំមកហើយ។

ចំណែក លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ក៏បានបង្ហាញភាពភ្ញាក់ផ្អើល បន្ទាប់ពីលោកបណ្ឌិតបានឃើញពីការដឹកនាំដ៏ជោគជ័យរបស់អ្នកឧកញ៉ា លាង ម៉េង ដែលកំពុងគ្រប់គ្រងក្រុមហ៊ុនធំៗរបស់ក្រុមហ៊ុន ជីប ម៉ុង រួមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

សូមរំលឹកថា លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកទី១ កាលពីថ្ងៃទី០៩ ខែឧសភា និងបានបើកវគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ ជូនដល់អ្នកចូលរួមនៅក្នុងប្រទេសកម្ពុជា ជាច្រើនពាន់នាក់។ ក្រៅពីលោកបណ្ឌិតបានជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយនឹងសម្ដេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ៕

To Top