ញ្ញាណវប្បធម៌ នៃសហគមន៍មួយដែលមានជាតិសាសន៍ចំនួន ៥៤ ក្រុមជនជាតិដែលរស់នៅជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ។ រាល់គោលនយោបាយពាក់ព័ន្ធ ទាំងឡាយរបស់រដ្ឋាភិបាល វៀតណាម សុទ្ធតែកំណត់ថា ការថែរក្សានិងអភិរក្សអត្តសញ្ញាណវប្បធម៌ ចម្រុះរបស់សហគមន៍ជនជាតិទាំងឡាយ រួមទាំងជនជាតិខ្មែរផង គឺជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌រួម របស់ប្រទេសជាតិនិងប្រជាជនវៀតណាម និយាយដោយឡែកនិងវប្បធម៌រួម របស់មនុស្សជាតិនិយាយជារួម។
សហគមជនជាតិខ្មែរដែលជាផ្នែកមួយ ដែលមានភាពជិតស្និទ្ធ ជាមួយសហគមន៍ជនជាតិទាំងឡាយ ដែលកំពុងរស់នៅលាយឡំជាមួយគ្នា តាំងពីយូរយារណាស់មកហើយ នៅលើដែនដីរាងអក្សរអេស (S) មានចំនួនប្រមាណជាង ១,២ លាននាក់ ភាគច្រើនរស់នៅក្នុងខេត្ត ត្រាវិញ (Tra Vinh) សុកត្រាំង (Soc Trang) អានយ៉ាង (An Giang) គៀនយ៉ាង (Kien Giang)។ល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ស្ថានភាពសេដ្ឋកិច្ចវប្បធម៌និងសង្គមក្នុងតំបន់ ដែលមានបងប្អូនជនជាតិខ្មែររស់នៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានការផ្លាស់ប្តូរជាវិជ្ជមានផ្សេងៗ ជាច្រើន។ ចំពោះខេត្ត ក្រុងដែលមានបងប្អូនរស់នៅច្រើន រដ្ឋាភិបាលវៀតណាម តែងតែផ្តល់អាទិភាពលើការងារ បង្រៀនអក្សរខ្មែរដល់បងប្អូនកូនក្មួយ ស្របតាមស្មារតីនិងខ្លឹមសារនៃអនុក្រឹត្យលេខ ៨២ របស់រដ្ឋាភិបាលវៀតណាម ស្តីពីការបង្រៀននិងការរៀនភាសា និងអក្សរសម្រាម់បងប្អូនជនជាតិភាគតិច នៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ និងមជ្ឈមណ្ឌលអប់រំជាប្រចាំ។
ក្នុងចំណោម ខេត្ត ក្រុង ដែលមានបងប្អូនជនជាតិខ្មែរ រស់នៅច្រើនជាងគេនៅក្នុងប្រទេស វៀតណាម ផ្នែកអប់រំខេត្ត ត្រាវិញ និងខេត្ត សុកត្រាំង តែងតែផ្ដោតការយកចិត្តទុកដាក់ជា សំខាន់លើការអភិរក្សនិងផ្សព្វផ្សាយ លើកតម្កើងអត្តសញ្ញាណវប្បធម៌ របស់បងប្អូនជនជាតិខ្មែរ តែងតែជួយជំរុញកិច្ចការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ មន្ត្រីរាជការនិងប្រជាជនអំពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ វៀតណាម ស្តីពីការថែរក្សានិងលើកតម្កើងគុណតម្លៃនៃភាសា និងអក្សររបស់បងប្អូនជនជាតិខ្មែរជានិច្ចប្រចាំ។
នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្ត្រខេត្ត ត្រាវិញ មានសាលារៀនចំនួន ១២៥ កន្លែងសម្រាប់បង្រៀនភាសាខ្មែរ ដល់សិស្សានុសិស្សចំនួនជិត ៣៦.០០០ នាក់។ ក្នុងនោះ មានសាលាបឋមសិក្សាចំនួន ៨០ អនុវិទ្យាល័យ ចំនួន ៤១ និងវិទ្យាល័យចំនួន ៤។ ជាពិសេស ខេត្តនេះក៏មានសាកលវិទ្យាល័យ ត្រាវិញ ដែលជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេ និងតែមួយគត់នៅប្រទេសវៀតណាម ដែលមានការបណ្តុះបណ្តាល ជំនាញទាក់ទងនឹងភាសា វប្បធម៌និងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ។
នាពេលអនាគតខាងមុខ វិស័យអប់រំរបស់ខេត្ត ត្រាវិញ បានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ នឹងអនុវត្តឱ្យបាន ១០០% នូវគ្រឹះស្ថានអប់រំចំណេះទូទៅកម្រិតបឋមសិក្សាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចបង្រៀនភាសាខ្មែរបាន ហើយ ៤៥% នៃចំនួនគ្រូបង្រៀនភាសាខ្មែរនឹងត្រូវបាន បំពេញចំណេះដឹងឱ្យបានតាមស្តង់ដារ បណ្តុះបណ្តាលដែលបានកំណត់។ តាមការគ្រោងនៅឆ្នាំ ២០៣០ ខេត្ត ត្រាវិញ នឹងរៀបចំការបង្រៀនភាសាខ្មែរ នៅតាមគ្រឹះស្ថានអប់រំកម្រិតមធ្យមសិក្សា ទុតិយភូមិដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ១០០% ហើយគ្រូបង្រៀនភាសាខ្មែរ ១០០% នឹងត្រូវបានបំពេញចំណេះដឹងឱ្យបានគ្រប់គ្រាន់ តាមស្តង់ដារបណ្តុះបណ្តាលតាមការកំណត់ ។
ដោយមានព្រំប្រទល់ជាប់នឹងខេត្ត ត្រាវិញ នៅត្រើយម្ខាងនៃទន្លេហូវ ឬទន្លេមេគង្គនោះ នាពេលបច្ចុប្បន្ននេះ ខេត្ត សុកត្រាំង មានសាលាចំណេះទូទៅដែលទទួល សិស្សានុសិស្សជនជាតិភាគតិចមក ស្នាក់នៅរៀនសូត្រជាប្រចាំ ចំនួន ១០ ដោយមានថ្នាក់រៀនចំនួន ១០២ និងសិស្សានុសិស្សជាង ៣.៤០០ នាក់ ព្រមទាំងមានសាលាចំណេះទូទៅចំនួន ១៣៤ ផ្សេងទៀតដែលមានការបង្រៀនអក្សរខ្មែរ ដោយមានថ្នាក់រៀនចំនួន ១.៦២៥ មានសិស្សានុសិស្សជាង ៤៤.៥០០ នាក់ដែលជាកូនក្មួយបងប្អូនជនជាតិខ្មែរ។
ដើម្បីអនុវត្តឱ្យបានកាន់ល្អប្រសើរនូវការងារថែរក្សា អភិរក្សភាសានិងអក្សរ របស់បងប្អូនជនជាតិខ្មែរ គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានចាត់ចែងចងក្រងកម្មវិធី បណ្តុះបណ្តាលវិក្រឹតការសម្រាប់ គ្រូបង្រៀនភាសាបាលី និងកម្មវិធីសិក្សាភាសាបាលីកម្រិតបឋម ព្រមទាំងបានផ្តល់ជាអនុសាសន៍ និងណែនាំផ្នែកអប់រំនិងបណ្តុះបណ្តាល ឱ្យរៀបចំផែនការបណ្តុះបណ្តាល បើកថ្នាក់វិក្រិតការសម្រាប់បុគ្គលិក គ្រប់គ្រងនិងគ្រូបង្រៀនភាសាខ្មែរ ក៏ដូចជាបង្កើនការវិនិយោគ លើសម្ភារៈបរិក្ខារសិក្សា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងសកម្មភាពបង្រៀនភាសាខ្មែរ។
ទន្ទឹមនឹងការរៀបចំការបង្រៀនពីរភាសា (វៀតណាមនិងខ្មែរ) នៅតាមបណ្តាសាលារៀនរដ្ឋ ខេត្ត ក្រុងទាំងឡាយដែលមានបងប្អូនជនជាតិខ្មែរ រស់នៅច្រើនក្នុងប្រទេសវៀតណាម ក៏បានសហការជាមួយសមាគម ព្រះសង្ឃស្នេហាជាតិ ដើម្បីឃោសនាអោយវត្តអារាម ព្រះពុទ្ធសាសនាថេរវាទខ្មែរ អោយបើកនិងបន្តដំណើការថ្នាក់បង្រៀន អក្សរខ្មែរដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងកូនក្មួយបងប្អូនជនជាតិខ្មែរ។ ក្រៅពីនោះ ខេត្ត ក្រុងជាច្រើនថែមទាំងបានរៀបចំ ផលិតនិងផ្សព្វផ្សាយកម្មវិធីផ្សាយព័ត៌មាន ជាភាសាខ្មែរតាមវិទ្យុនិងទូរទស្សន៍ សម្រាប់បម្រើសេចក្តីត្រូវការរបស់ ប្រជាជនក្នុងការទទួលបានព័ត៌មាន ជាភាសាកំណើតរបស់ខ្លួន។
លទ្ធផលជាផ្លែផ្កាទាំងនោះ បានកើតចេញពីការ អនុវត្តគោលនយោបាយ ទស្សនៈនិងការយល់ដឹង យ៉ាងច្បាស់អំពីគុណតម្លៃនិងតួនាទី នៃភាសានិងអក្សររបស់បងប្អូន ជនជាតិភាគតិចនិយាយរួម និងបងប្អូនជនជាតិខ្មែរនិយាយដោយឡែក ចំពោះកិច្ចការថែរក្សាអត្តសញ្ញាណវប្បធម៌។
គួររំលឹកថា រដ្ឋាភិបាល វៀតណាម បានដាក់ចេញអនុក្រឹត្យលេខ ៨២ ចុះ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១០ ស្តីពីការបង្រៀន ការៀនភាសានិងអក្សរសម្រាប់បងប្អូន ជនជាតិភាគតិចនៅតាមគ្រឹះស្ថានអប់រំ ចំណេះទូទៅនិងមជ្ឈមណ្ឌល បណ្តុះបណ្តាលជាប្រចាំ។ ជាក់ស្តែង នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាម បានចេញសារាចរណែនាំស្តីពីការបង្រៀន ការៀនភាសានិងអក្សររបស់ បងប្អូនជនជាតិភាគតិច នៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជាប្រចាំ។ សារាចរណែនាំនេះ បានកំណត់យ៉ាងច្បាស់អំពីវិសាលភាព នៃបទប្បញ្ញត្តិនិងទិសដៅនៃការអនុវត្ត លក្ខខណ្ឌសម្រាប់ការបែងចែកការបង្រៀន ដំណើរការនៃការដាក់បញ្ចូលភាសារបស់ ជនជាតិភាគតិចចូលទៅក្នុងការបង្រៀន ខ្លឹមសារ វិធីសាស្រ្តនិងផែនការនៃការបង្រៀន ទម្រង់នៃការបង្រៀន ការងារបណ្តុះបណ្តាលគ្រូបង្រៀន និងរបបគោលនយោបាយសម្រាប់ ស្ថាប័ននានាដែលមានការពាក់ព័ន្ធ ។
ដោយឡែកកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានចុះហត្ថលេខាលើសេចក្តី សម្រេចលេខ ១៧១៩ អនុម័តជាផ្លូវការនូវកម្មវិធីគោលដៅ ជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតាម តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ហើយក្នុងនោះ ក៏មានខ្លឹមសារស្ដីអំពីការអភិរក្សភាសា អក្សរនិងអត្តសញ្ញាណវប្បធម៌របស់បងប្អូន ជនជាតិភាគតិចនៅទូទាំងប្រទេស វៀតណាម ដែរ។
តាមរយៈគោលការណ៍ គោលនយោបាយនិងប្រភពធនធាន យ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋទាំងនេះ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក្រុង ដែលមានបងប្អូនជនជាតិភាគតិច រស់នៅច្រើនក្នុងទឹកដីវៀតណាម បានដំណើរការអនុវត្តយ៉ាង សកម្មនូវកម្មវិធីនិងផែនការ តាមទិសដៅកែទម្រង់វិធានការនៃការបង្រៀន លើកកម្ពស់ជាប្រចាំក្នុងគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយធ្វើការអភិវឌ្ឍសាលាចំណេះទូទៅ ដែលទទួលសិស្សានុសិស្សជនជាតិភាគតិច មកស្នាក់នៅរៀនសូត្រជាប្រចាំ (កញ្ចប់អាហារូបករណ៍ ១០០%) និងសាលាចំណេះទូទៅដែលទទួល សិស្សានុសិស្សជនជាតិភាគតិចមកស្នាក់នៅ រៀនសូត្រពេញមួយថ្ងៃ តាមតំបន់បងប្អូនជនជាតិភាគតិច។ តាមរយៈនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងអភិរក្សភាសានិងអក្សររបស់ សហគមន៍ជនជាតិភាគតិចនៅ វៀតណាម និយាយជារួមនិងសម្រាប់ប្រជាជនខ្មែរនៅ វៀតណាម និយាយដោយឡែក។
ការរៀបចំការបង្រៀននិងការរៀនអក្សរខ្មែរ ក្នុងអំឡុងពេលកន្លងទៅ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុអភិវឌ្ឍន៍វិស័យអប់រំ ជួយលើកកម្ពស់ចំណេះដឹងដល់ប្រជាជន អភិរក្សវប្បធម៌ ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូន ជនជាតិខ្មែរនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយជារួម។ ការអភិរក្សនិងលើកតម្កើង អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ នៅភូមិភាគខាងត្បូងនៃប្រទេសវៀតណាម រួមទាំងការបង្រៀនភាសានិងអក្សរ គឺជាកម្មវិធីនិងផែនការដែល ផ្ដើមចេញពីគោលនយោបាយ ដែលប្រកបទៅដោយគុណតម្លៃនៃ វប្បធម៌ទាំងខាងសម្ភារៈនិងស្មារតី សំដៅរួមចំណែកដល់ការង្កើត មរតកវប្បធម៌រូបីនិងអរូបី ក៏ដូចជាបង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណ វប្បធម៌របស់សហគមន៍ជនជាតិ ទាំងឡាយនៅក្នុងប្រទេសវៀតណាម ៕
វៀតណាមជាប្រទេសមួយដែលមាន វប្បធម៌សម្បូរបែប និងចម្រុះទៅដោយភាពស្រស់ស្អាត “ល្អស្រស់ចម្រុះ” តាមរយៈអត្តសញ្ញាណវប្បធម៌ នៃសហគមន៍មួយដែលមានជាតិសាសន៍ចំនួន ៥៤ ក្រុមជនជាតិដែលរស់នៅជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ។ រាល់គោលនយោបាយពាក់ព័ន្ធ ទាំងឡាយរបស់រដ្ឋាភិបាល វៀតណាម សុទ្ធតែកំណត់ថា ការថែរក្សានិងអភិរក្សអត្តសញ្ញាណវប្បធម៌ ចម្រុះរបស់សហគមន៍ជនជាតិទាំងឡាយ រួមទាំងជនជាតិខ្មែរផង គឺជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌រួម របស់ប្រទេសជាតិនិងប្រជាជនវៀតណាម និយាយដោយឡែកនិងវប្បធម៌រួម របស់មនុស្សជាតិនិយាយជារួម។