អត្ថបទ

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី បានផ្តល់ភាព រីករាយចំពោះការសិក្សា ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា តាមរយៈសកម្មភាព សប្បុរសធម៌

ភ្នំពេញ៖ប្រទេសកម្ពុជាថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៤ – ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយដែលឈានមុខគេ បានផ្តល់ភាពរីករាយ ចំពោះការសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាជាមួយនឹងកម្មវិធីសប្បុរសធម៌ ដែលរួមមានដូចជា ការលាបថ្នាំថ្មីលើអគារសាលារៀន ការបរិច្ចាគ សៀវភៅនិងសម្ភារៈបរិក្ខារប្រើប្រាស់សម្រាប់កាសិក្សា សម្ភារៈជំនួយសង្គ្រោះបឋម និងការដាំដើមឈើ។

បុគ្គលិក ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ចំនួន៤៦ នាក់ បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ នៅសាលាបឋមសិក្សាស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ រួមជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ២៩ នាក់ និងសិស្សានុសិស្សចំនួនប្រមាណ ១៥០ នាក់ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សចំនួន ៦៧៨ ​នាក់ ដែលបាន ចំណាយពេលវេលាសរុបចំនួនជាង ៨.០០០ ម៉ោង ក្នុងសកម្មភាពសប្បុរសធម៌នេះ។ ជំនួយសប្បុរសធម៌នេះ គឺជាផ្នែក មួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសម្រាប់សាជីវកម្ម (CSR) របស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)។

សកម្មភាពសប្បុរសធម៌ខាងលើ ដែលមានដូចជាការលាបថ្នាំថ្មីលើអគារសាលារៀន ការបរិច្ចាគសៀវភៅ និងសម្ភារៈ បរិក្ខារប្រើប្រាស់សម្រាប់កាសិក្សា សម្ភារៈជំនួយសង្គ្រោះបឋម និងការដាំដើមឈើ បានធ្វើឡើងដោយសហការជាមួយ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរឃុំស្រែរនោង ដែលបានកំណត់ថាសាលាបឋមសិក្សានេះ គឺជាគ្រឹះស្ថានដែលត្រូវ ការការកែលម្អ និងការផ្គត់ផ្គង់។

លោក Ashok Muthu អគ្គនាយកក្រុមហ៊ុនអ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌីប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា៖ យើងមានមោទកភាពណាស់ដែលបានក្លាយជាផ្នែកនៃសកម្មភាពសប្បុរសធម៌នេះដែលស្របតាម ចក្ខុវិស័យរបស់យើងក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នាហើយយើងជឿជាក់ថាការអប់រំគឺជា គន្លឹះក្នុងការរំដោះសក្តានុពលរបស់យុវជនជំនាន់ក្រោយនាពេលអនាគតហើយយើងសង្ឃឹមថាតាមរយៈការកែលម្អ ស្ថានភាពរបស់សាលាបឋមសិក្សាឱ្យបានល្អប្រសើរឡើងវិញយើងក៏អាចជំរុញសិស្សានុសិស្សឱ្យបន្តក្ដីសុបិននិងក្ដីប្រាថ្នាសម្រាប់អនាគតដ៏ត្រចះត្រចង់របស់ពួកគេផងដែរ

តំណាងនាយកសាលាបឋមសិក្សាស្រែរនោង បានមានប្រសាសន៍ថា៖ ”យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏សប្បុរសដល់សាលាបឋមសិក្សានេះ។ អគារដែលទើបលាបពណ៌ថ្មីបានធ្វើឱ្យសាលាបឋមសិក្សា ថ្នាក់រៀន និងបរិវេណសាលាបឋមសិក្សាលេចរូបរាងកាន់ តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូពិតជាសប្បាយរីករាយ និងទទួលបាន ការជំរុញទឹកចិត្តឱ្យខិតខំរៀនសូត្រ ហើយលោកគ្រូអ្នកគ្រូក៏ខិតខំប្រឹងប្រែងបង្រៀនថែមទៀត ដែលជំរុញឱ្យបរិយាកាស រៀនសូត្រនិងការបង្រៀនកាន់តែប្រសើរឡើង”។

សកម្មភាពសប្បុរសធម៌របស់ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ត្រូវបានកោតសរសើរដោយអាជ្ញាធរឃុំ និងសហគមន៍មូលដ្ឋាន ដែលជឿជាក់ថាការលាបថ្នាំថ្មីលើអគារសាលាបឋមសិក្សា ការដាំដើមឈើ និងការបរិច្ចាគនានា នឹងជំរុញទឹកចិត្តឱ្យមានមោទកភាព និងភាពជាម្ចាស់ក្នុងចំណោមសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យា បាលសិស្សានុសិស្សនៅមូលដ្ឋានថែមទៀតផង។

គំនិតផ្តួចផ្តើមជួយដល់ការអប់រំរបស់សិស្សានុសិស្ស និងសាលាបឋមសិក្សានេះ គ្រាន់តែជាសកម្មភាពទំនួលខុសត្រូវ សង្គមសម្រាប់សាជីវកម្ម (CSR) មួយក្នុងចំណោមសកម្មភាពទំនួលខុសត្រូវសង្គមសម្រាប់សាជីវកម្មជាច្រើនទៀត ដែលក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី បាននឹងកំពុងអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅសង្គម និងថែរក្សាបរិស្ថានវិញ ដើម្បីបង្កើតផលជាវិជ្ជ មានតាមរយៈផលិតផល សេវាកម្ម និងសកម្មភាពរបស់ខ្លួន។

អំពី ក្រុមហ៊ុន EDOTCO Group

ក្រុមហ៊ុន EDOTCO Group បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុន ដែលផ្តល់សេវាកម្មផ្នែក ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី ដែលផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់ បញ្ចប់លើសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដូចជា តម្លើង ជួសជុល ថែទាំបង្គោលសេវាអង់តែន។

ជាមួយដំណើរការ និងគ្រប់គ្រងលើបង្គោលអង់តែនទូរសព្ទជាង ៥៤,០០០ ក្នុង ៩ ប្រទេស ក្រុមហ៊ុនកំពុងតែមាន វត្ដមាន នៅប្រទេស ម៉ាឡេស៊ី បង់ក្លាដែស ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ប៉ាគីស្ថាន មីយ៉ាន់ម៉ា ស្រីលង្កា និងឡាវ ដែលបំពេញតម្រូវការ ការតភ្ជាប់ប្រកបដោយ ភាពច្នៃប្រឌិត និង និរន្តរភាព ដើម្បីជួយអតិថិជន និងដៃគូរបស់ខ្លួន បង្កើនល្បឿនកំណើនប្រកបដោយចីរភាព។ អ៊ីដតខូ ផ្តល់អាទិភាពដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយប្រយ័ត្ន ប្រយែងសម្រាប់ឱកាសសរីរាង្គ និង អសរីរាង្គ ដែលអនុវត្ត មាត្រដ្ឋានត្រឹមត្រូវ សេដ្ឋកិច្ច និង ប្រាក់ចំណេញ សម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន ។

ក្រុមហ៊ុន EDOTCO Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ី ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ រយៈពេល ៦ ឆ្នាំ ជាប់ៗ គ្នាពីស្ថាប័ន Frost & Sullivan ហើយ ត្រូវបាន ទទួលស្គាល់ ជាក្រុមហ៊ុន ASEAN Unicorns មួយ ក្នុងចំណោម ក្រុមហ៊ុនបី ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ www.edotcogroup.com.kh៕

To Top