ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានឈានជើងចូលទីផ្សារអចលនទ្រព្យជាង១០ឆ្នាំមកហើយ ដែលមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងនីមួយៗជាមួយនឹងស្តង់ដាហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណិត និងនៅតែបន្តការអភិវឌ្ឍន៍ លំនៅឋាន គ្រឿងបរិក្ខារ មានដូចជា សួនកំសាន្ត ក្លឹបហាត់ប្រាណ ប្រព័ន្ធរំដោះទឹក និងសេវាបម្រើអតិថិជនជាច្រើនបន្តបន្ទាប់ទៀតដើម្បី បំពេញតម្រូវការអតិថិជន។
ក៏ដូចគ្នានេះដែរ គ្រប់គម្រោងទាំងអស់នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលមានដូចជាគម្រោងអ័រគីដេដឹរ៉ូយាល់ខុនដូមីនីមដែលនៅចំកណ្តាលទីក្រុងភ្នំពេញ អ័រគីដេ គម្រោងដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A និង គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង នៅតាមបណ្តោយផ្លូវ 105K ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគ្រប់គម្រោងទាំងអស់មានទីធ្លាធំទូលាយ ការបង់ប្រាក់មានភាពងាយស្រួល ជាពិសេសបង់ត្រឹមតែ10% អតិថិជននឹងអាចចូលនៅបានភ្លាមៗផងដែរ។
លោក គួ្រច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ក្រុមហ៊ុន នឹងខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ក៏ដូចជាបន្តការសាងសង់ទៅមុខឥតឈប់ឈរគ្រប់កាលៈទេសៈ និងផ្តល់នូវទំនុកចិត្តខ្ពស់ដល់ម្ចាស់ផ្ទះទាំងអស់ ជាមួយទំនុកចិត្ត និងភាពជឿជាក់ក្នុងការរស់នៅ ប្រកបដោយសុភមង្គល ជាមួយក្រុមគ្រួសារ យ៉ាងរីករាយ”។
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
ទូរស័ព្ទលេខ 098 733 333