អត្ថបទ

ស្រីយើងស្រីគេ អ្នកណាមិនខឹង បើយល់សប្ដិថាប្ដីមានប្រពន្ធថ្មី ការពិតសំណាងរថយន្តថ្មីបកកេសសោះ

ភ្នំពេញ៖ ចិត្តជាស្រី យល់សប្ដិថាប្ដីមានប្រពន្ធថ្មី ខឹងទាំងក្នុងយល់សប្ដិ ភ្ញាក់ពីគេងក៏នៅតែខឹង! ដ្បិតតែជាយល់សប្ដិ តែក្នុងនាមជាមនុស្សស្រី នៅតែមានកូនចិត្តសង្ស័យថា តិចប្ដីមានប្រពន្ធថ្មីមែនទៅ? ស្រាប់តែល្ងាចឡើង ប្ដីមកស៊ុបប្រាយមែន តែមិនមែននាំប្រពន្ធថ្មីមកទេ គឺនាំយករថយន្តបកកេស Ford Ranger ស៊េរីថ្មី ១គ្រឿង ដែលជាសំណាងត្រូវរង្វាន់ពី CAMBODIA BEER ដែលគាត់បានទិញត្រឹមតែ ៣កំប៉ុងប៉ុណ្ណោះ។

បងប្រុស សុខ ចំរើន អ្នកខេត្តបន្ទាយមានជ័យ ជាអតិថិជនមហាសំណាងទី៣៥ ដែលឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីពី CAMBODIA BEER។ រថយន្តបកកេស Ford Ranger ស៊េរីថ្មីនេះ បានប្រគល់ជូនគាត់ស្របពេល​​ ជាមួយបេសកកម្មចែករថយន្តរបស់ CAMBODIA BEER សរុបដល់ទៅ៥គ្រឿង ជាមួយអតិថិជន ៤នាក់ ផ្សេងទៀត។ អតិថិជនកំពូលមហាសំណាងទាំង៥រូប រួមមាន៖ ១). អ្នកស្រី មេត ហន រស់នៅខេត្តបាត់ដំបង, ២). លោក វ៉ាន់ វិវឌ្ឍ រស់នៅខេត្តកំពង់ធំ, ៣). លោក ឡាំ ចាន់ធូ រស់នៅខេត្តព្រៃវែង ៤). លោក លី ចាន់ប៊ុន រស់នៅខេត្តកំពង់ស្ពឺ និងរូបគាត់ផ្ទាល់ឈ្មោះ សុខ ចំរើន រស់នៅខេត្តបន្ទាយមានជ័យ។

សូមអបអរសាទរអតិថិជន កំពូលមហាសំណាងទាំង ៥រូប ដែលឈ្នះរថយន្តបកកេស Ford Ranger ស៊េរីថ្មីទាំង ៥គ្រឿងពី CAMBODIA BEER ។ អតិថិជនមហាសំណាង បន្ទាប់អាចជារូបអ្នក ព្រោះ CAMBODIA BEER មានរង្វាន់ញាក់សាច់ជាច្រើន ជារៀងរាល់ខែដូចជា ខុនដូដ៏ប្រណិត ជីប ម៉ុង លែន, រថយន្តបកកេស Ford Ranger ស៊េរីថ្មីជាច្រើនគ្រឿង, ម៉ូតូជាច្រើនរង្វាន់ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់៕

CAMBODIA BEER, បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!
ពិសាដោយការទទួលខុសត្រូវ!

To Top