អត្ថបទ

Vietjet អបអរអ្នកដំណើរ 200 លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 20% រយៈពេលមួយខែសម្រាប់ផ្លូវហោះហើរទាំងអស់ ដែលការផ្តល់ជូនដ៏អស្ចារ្យនេះ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនផ្សេងទៀត


(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។

ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះ ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវនៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ដែលផ្តល់ជម្រើសដ៏ច្រើនសម្រាប់អ្នកធ្វើដំណើរ។

ក្នុងឱកាសនៃការទទួលបានអ្នកដំណើរចំនួន ២០០ លាននាក់ ក្រុមហ៊ុនអាកាសចរណ៍ក៏បានផ្តល់ជូនសំបុត្រចំនួន ២ លានសំបុត្រ ដែលមានតម្លៃត្រឹមតែ ៧០ ដុល្លារក្នុងមួយជើង (រួមបញ្ចូលពន្ធ និងថ្លៃសេវា) នៅលើផ្លូវសៀមរាប-ហាណូយ និងផ្លូវផ្សេងទៀតក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ តម្លៃបញ្ចុះតម្លៃទាំងនេះ អាចកក់ក្នុងអំឡុងពេល «ផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេស» នេះ ចាប់ពីម៉ោង ១២:០០ ដល់ ១៤:០០ (UTC+7) ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (លក្ខខណ្ឌផ្សេងៗ អនុវត្ត) ។

អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីតម្លៃមិនគួរឱ្យជឿក្នុងអំឡុងពេលបញ្ចុះតម្លៃនេះ ដើម្បីធ្ចើដំណើរនៅទីក្រុងហាណូយដែលជារដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម។ ទីក្រុងនេះ រួមបញ្ចូលគ្នានូវប្រវត្តិសាស្រ្តដ៏សម្បូរបែបជាមួយនឹងការទាក់ទាញបែបទំនើប ដោយធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេសចរណ៍ ដែលត្រូវតែទៅទស្សនា។ បឹង Hoan Kiem ដ៏គួរឱ្យទាក់ទាញដែលជាកន្លែងបង្កប់នូវរឿងព្រេងនិទាន ផ្លូវដែលមានចរាចរណ៍ដ៏មមាញឹក Old Quarter ដែលពោរពេញទៅដោយហាងប្លែកៗ និងអាហារឆ្ងាញ់ៗក្នុងតំបន់។ ទីក្រុងហាណូយ ផ្តល់នូវបទពិសោធន៍វប្បធម៌ពិតប្រាកដដែលមិនគួររំលង។

កាលពីខែធ្នូ ឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមផ្លូវហោះហើរសៀមរាប-ហាណូយ ដោយផ្តល់ភាពងាយស្រួលក្នុងការចូលទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់អាស៊ី៖ ខេត្តសៀមរាបនៅប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ជើងហោះហើរទៅមករវាងសៀមរាបទៅហាណូយត្រូវចំណាយពេលតែ ១ម៉ោងនិង៤០នាទី។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ក៏ផ្តល់ជូនអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជាងាយស្រួលចូលទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត រួមទាំង អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀត។

ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹងការបន្ថែមយន្តហោះថ្មីចំនួន ១០ គ្រឿងដែលគ្រោងនឹងដឹកជញ្ជូននៅពាក់កណ្តាលទីពីរនៅឆ្នាំ ២០២៤ ។ យន្តហោះ ម៉ូដែល A321neo ACF ទាំងនេះ មានសមត្ថភាពកម្រិតខ្ពស់នឹងគាំទ្រដល់ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងបង្កើនបទពិសោធន៍អ្នកដំណើរទាំងក្នុងស្រុក និងផ្លូវអន្តរជាតិ។

អ្នកដំណើរអាចទន្ទឹងរង់ចាំការហោះហើរលើយន្តហោះទំនើបជាមួយនឹងបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ រីករាយជាមួយអាហារដែលមានជីវជាតិដែលផលិតពីគ្រឿងផ្សំធម្មជាតិស្រស់ៗ និងបទពិសោធន៍នៃការសំដែងវប្បធម៌ និងសិល្បៈប្លែកៗនៅចម្ងាយ ១០.០០០ ម៉ែត្រ។ បន្ថែមពីនេះ អ្នកដំណើរអាចចូលរួមក្នុងកម្មវិធី Vietjet SkyJoy loyalty ដើម្បីទទួលបានពិន្ទុ និងប្តូរយករង្វាន់ដ៏គួរឱ្យរំភើបពីក្រុមហ៊ុន Vietjet និងម៉ាកល្បីៗជាង ២៥០ ម៉ាក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

To Top