ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន(Orkide Development) តែងតែពង្រឹង និង ពង្រីកការអភិវឌ្ឍន៍ លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្តល់នូវភាពជឿជាក់ជូនទៅដល់អតិថិជន។ នាឳកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ក្រុមហ៊ុនបានប្រកាសប្រូម៉ូសិនដ៏ពិសេសគឺ ចានស្រាក់លាភសំណាងចំណេញលើសពីចំណេញ ដែលចំនួនមានកំណត់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែ តុលា ឆ្នាំ 2024។



ការផ្តល់ជូននេះ ចំពោះគម្រោងអ័រគីដេ ដឹ ប៊ូតានិច ស៊ីធី គឺមានតែ 11 ផ្ទះប៉ុណ្ណោះ ដែលលោក លោកស្រីនឹងទទួលបាននូវ ចានស្រាក់លាភសំណាងមានទឹកប្រាក់សរុប $7,500 រួមជាមួយនឹងការផ្តល់ជូនប័ណ្ណសមាជិក ក្លឹបហាត់ប្រាណដោយឥតគិតថ្លៃសម្រាប់អតិថិជន 2នាក់ រយៈពេល 1 ឆ្នាំ និង គ្រឿងអគ្គីសនី 1ឈុតមានដូចជាម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និងទូរទឹកកកផងដែរ។ អ្វីដែលកាន់តែពិសេសនោះ ចំពោះការជាវផ្ទះវីឡាសាគូរ៉ាហ្រ្គេន ក្រុមហ៊ុននឹងធ្វើជូនបន្ថែមចង្រ្កានសើមភ្លាមៗ។ គូសបញ្ជាក់ផងដែរគម្រោងអ័រគីដេ ដឹ ប៊ូតានិច ស៊ីធី មានទីតាំងសិ្ថតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ជាតំបន់ទីប្រជុំជនហ៊ុមព័ទ្ធ ដោយគម្រោងអភិវឌ្ឍន៍បុរីធំៗ ទីក្រុងរណប អាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន ផ្សារម៉ាក្រូថី្ម វិមានឈ្នះៗ និងមានចំងាយត្រឹមតែ ៧នាទីពីស្ពានជ្រោយចង្វារ។



ក្រឡេកមក គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង អតិថិជនចំណេញជាទឹកប្រាក់រហូតដល់ $68,100 ដែលក្រុមហ៊ុនផ្តល់ជូនត្រឺមចំនួនតែ 10 ផ្ទះប៉ុណ្ណោះ រួមជាមួយនឹងការផ្តល់ជូនគ្រឿងអគ្គីសនី 1ឈុតមានដូចជាម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និងទូរទឹកកក, ថ្លៃគ្រប់គ្រង 1 ឆ្នាំ និងឳកាសចាប់រង្វាន់រហូតដល់ $6,500 ដែលមានទីតាំងទល់មុខ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវ 105k ដែលហ៊ុមព័ន្ធដោយតំបន់សក្តានុពលស្រាប់។



ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
ទូរស័ព្ទលេខ៖ 098 733 333
