នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ ឆ្នាំ២០២៤ ជាមួយនឹងសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង»។

ក្នុងព្រឹត្តិការណ៍នេះ បុគ្គលិក ដៃគូ និងអតិថិជនរបស់មិត្តហ្វូនរាប់រយនាក់ បានចូលរួមបរិច្ចាគឈាម។ អ្នកស្ម័គ្រចិត្ដត្រូវបានបែងចែក ទៅជាក្រុមដាច់ដោយឡែក និងបានកំណត់ពេលវេលាផ្សេងៗគ្នា ដើម្បីធានាថាដំណើរការ បរិច្ចាគឈាមត្រូវបានរៀបចំយ៉ាងល្អ។ កន្លែងបរិច្ចាគត្រូវបាន បែងចែកទៅជាផ្នែកជាច្រើន៖ តំបន់ផ្តល់តែស្ករ ដើម្បីបំពេញថាមពលដល់អ្នកបរិច្ចាគ កន្លែងពិនិត្យសុខភាពមុនពេលបរិច្ចាគឈាម តំបន់បរិច្ចាគឈាម និងផ្នែកត្រួតពិនិត្យសុខភាពក្រោយបរិច្ចាគ។

ថ្លែងនៅក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានសង្កត់ធ្ងន់ថា៖ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជា ទង្វើដ៏ថ្លៃថ្នូរដែលឆ្លុះបញ្ចាំងពីការ ទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ចំពោះសហគមន៍។ លោកបានលើកទឹកចិត្តដល់បុគ្គលិក មិត្តហ្វូន ដោយស្មារតីមនុស្សធម៌ខ្ពស់ បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ គ្រប់ពេលដែលអាចធ្វើទៅបាន ដោយរួមចំណែកដល់ការបម្រុងឈាម ក្នុងគោលបំណងសង្គ្រោះបន្ទាន់ និងការព្យាបាល។ លោកក៏បានសម្តែងក្តីសង្ឃឹមថា កម្មវិធី “បរិច្ចាគឈាមមនុស្សធម៌” ក្រោមសារ “ដំណក់ឈាមមួយដំណក់ មួយលានបេះដូង” នឹងរីករាលដាលបន្ថែមទៀត។

ឈាមដែលបានបរិច្ចាគនឹងត្រូវរក្សាទុក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយបំពេញតម្រូវការឈាម សម្រាប់ការថែទាំសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនតែងតែជាអ្នកត្រួសត្រាយ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម សង្គមសម្រាប់សហគមន៍។ គេរំពឹងថា នាពេលខាងមុខនេះ មិត្តហ្វូននឹងបន្តជំរុញចលនា បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងរៀបចំសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គមកម្ពុជា៕




