អត្ថបទ

vivo V40 Series បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី14 ខែតុលា ជាការសហការជាមួយកញ្ចក់លេន ZEISS

នៅក្នុងការ​វិវឌ្ឍដ៏គួរឱ្យរំភើបសម្រាប់អ្នកចូលចិត្តស្មាតហ្វូន vivo សូមជម្រាបជូនថា V40​ Series ថ្មីនេះ បានបើកសម្ពោធជាផ្លូវការ V40 Series ដែលសហការជាមួយក្រុមហ៊ុនអុបទិកដ៏ល្បីល្បាញម៉ាក “ZIESS” ព្រមទាំងបើកទទួលការកក់ចាប់ពីថ្ងៃទី 14 ខែតុលាឆ្នាំ 2024 នេះតទៅ។

កិច្ចសហការនេះ សន្យាថានឹងលើកកម្ពស់ ការថតរូប ការថតវីដេអូតាមរយៈទូរសព្ទ ទៅកាន់កម្រិតថ្មីមួយទៀត​ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ជាមួយនឹងការរចនាពិសេស។ ព្រឹត្តិការណ៍ដ៏រំភើបនេះ មានការចូលរួមពីលោក Jerry Thai ដែលបានបង្ហាញពីមុខងារពិសេសនៃ V40​Series ក៏ដូចជាមានការចូលរួមពីកញ្ញា SK និង​ កញ្ញា MINA ដែលបង្ហាញពីភាពស្រស់ស្អាតរបស់ស្មាតហ្វូន V40 Series ថ្មីផងដែរ។​

លក្ខណៈសំខាន់ៗនៃ V40 Series

  • V40 5G ZEISS Co-Engineered Imaging System:​
    ZEISS គ្រប់កាមេរ៉ាគោលរួមមានកាមេរ៉ាគោល ZEISS OIS ទំហំ 50 MP, កាមេរ៉ាទំហំ 50 MP ZEISS ultra wide-angle និងកាមេរ៉ាទំហំ 50 MP ZEISS Group Selfie។
  • V40 Lite ស្មាតហ្វនស្តើងក្នុងទំហំថាមពលថ្មធំ 5000mAh :
    លើសពីនេះទៀត V40 Lite ភ្ជាប់មកជាមួយការធានាអាយុកាលថ្មរយៈពេល 4 ឆ្នាំ ដ៏គួរឱ្យចាប់អារម្មណ៍ ដែល​ធានាបាននូវភាពជឿជាក់រយៈពេលវែង សម្រាប់អ្នកប្រើប្រាស់។
  • AI Aura Light: មុខងារនេះនឹងប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្លឺ ដោយធានាថា រាល់ការបាញ់ពន្លឺត្រូវបានបំភ្លឺយ៉ាងល្អឥតខ្ចោះ ដោយមិនគិតពីបរិស្ថានសម្រាប់ V40 5G និង V40 Lite។
  • ពណ៌របស់ V40 Series : V40 5G នាំមកជូនលោកអ្នកនូវជម្រើស 2 ពណ៌គឺ Sunglow Peach និង Stellar Silver ដែលមានភាពថ្លៃថ្នូរនិងឆើតឆាយ ជាពណ៌មិនចេះសាំ រីឯ V40 Lite ក៏មានជម្រើស 2 ពណ៌គឺ Titanium Silver និង Dynamic Black។
  • ​មុខងារ AI នៅក្នុង V40 5G និង V40 Lite: ម៉ូឌែលទាំងពីរនឹងរួមបញ្ចូលមុខងារ AI កម្រិតខ្ពស់ បង្កើនបទពិសោធ អ្នកប្រើប្រាស់តាមរយៈមុខងារឆ្លាតវៃ ដែលសម្របខ្លួនទៅនឹងគំរូនៃការប្រើប្រាស់នីមួយៗ ដោយធ្វើឱ្យរូបភាព កាន់តែមានភាពប្រសើរឡើង និងលុបវត្ថុ ដែលមិនចង់បានចេញជាមួយនឹង AI Enhance និង AI Erase។
  • កម្រិតបង្ហាញអេក្រង់ : V40 Series ​មានអេក្រង់រស់រវើកជាមួយនឹងគុណភាពបង្ហាញខ្ពស់ ផ្តល់នូវបទពិសោធន៍ទស្សនីយភាពដ៏អស្ចារ្យសម្រាប់វីដេអូ ហ្គេម និងកិច្ចការប្រចាំថ្ងៃ។
  • ប្រត្តិបត្តិការ : V40​5G ​បំពាក់ដោយប្រព័ន្ធដំណើរការ Qualcomm Snapdragon 7 Gen 3 និង RAM 12GB + ROM 256GB (RAM ជំនួយ 12 GB ) ។ V40​5G សន្យាថានឹងផ្តល់ដំណើរការយ៉ាងរលូន ទោះបីជាបើកកម្មវិធីច្រើន ក្នុងពេលតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ទាំងអ្នកប្រើប្រាស់ទូទៅ និងអ្នកចូលចិត្តបច្ចេកវិទ្យាទំនើប។ រីឯ V40 Lite នាំមកជាមួយនឹង​បន្ទះឈីប Snapdragon 685 ជាមួយទំហំ 6nm CPU 8-core ការពារភាពរលូនរបស់អ្នក និងមានពិន្ទុតេស្ត 370,000+។
  • អាយុកាលថ្ម: V40 5G​ ជាមួយនឹងថាមពលថ្មដ៏រឹងមាំ និងសមត្ថភាពសាកថ្មលឿននៃ 5500mAh និង V40 Lite មានថាមពលថ្ម 5000mAh ជាមួយនឹងការសាកថ្មលឿន 80w អ្នកប្រើប្រាស់ អាចរីករាយជាមួយការប្រើប្រាស់រយៈពេលវែង ដោយមិនចាំបាច់សាកថ្មជាប្រចាំ។

សេចក្តីលម្អិតនៃការកក់ទុកជាមុន

ចាប់ពីថ្ងៃទី 14 ខែតុលានេះ អតិថិជនអាចបញ្ជាទិញទុកមុនស្មាតហ្វូន V40 Series តាមហាងដៃគូរបស់ vivo ទូទាំងប្រទេសកម្ពុជា។ ការបញ្ជាទិញទុកមុន មិនត្រឹមតែឆាប់ទទួលបានការប្រើប្រាឆាប់ប៉ុណ្ណោះទេ ប៉ុន្តែភ្ជាប់មកជាមួយកាដូពិសេស និងសេវាកម្មក្រោយពេលលក់ ដ៏ល្អផងដែរ។ អតិថិជនដែលមានចំណាប់អារម្មណ៍ចំពោះ V40 Series អាចមកពិនិត្យមើលផ្ទាល់ នៅតាមបណ្តាលហាង ដែលនៅជិតខ្លួនក្នុងការបញ្ជាទិញទុកមុន។

ក្នុងអំឡុងព្រឹត្តិការណ៍សម្ពោធ V40 Series លោក Jerry Thai បានផ្តល់ការបង្ហាញស៊ីជម្រៅ អំពីមុខងារពិសេសរបស់ V40 Series ដោយបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិត ដែលធ្វើឱ្យស្មាតហ្វូនទាំងពីរ មានភាពខុសប្លែកពីស្មាតហ្វូន ដែលមានការប្រកួតប្រជែង នៅក្នុងទីផ្សារ។ ​សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំមើលព័ត៌មានថ្មីៗ និងកាលបរិច្ឆេទចេញលក់ជាផ្លូវការ ព្រមទាំងត្រៀមទទួលយកបទពិសោធ​ អនាគតនៃបច្ចេកវិទ្យាស្មាតហ្វូន ជាមួយនឹងម៉ូឌែល V40 Series របស់ vivo។

ការចាប់ផ្តើមនៃ vivo V40 Series គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន ជាពិសេសនៅក្នុងវិស័យថតរូបទូរសព្ទ។ ជាមួយនឹងការសហការរួមគ្នាជាមួយ ZEISS V40 Series ត្រូវបានកំណត់ធ្វើឲ្យអ្នកប្រើប្រាស់ ចាប់អារម្មណ៍ជាមួយនឹងមុខងារច្នៃប្រឌិត និងដំណើរការដ៏ល្អឥតខ្ចោះ។ កុំឲ្យខកខានឱកាសនេះ ដើម្បីស្ថិតក្នុងចំណោមអ្នកដំបូងគេ ដើម្បីទទួលបានបទពិសោធ​ស្មាតហ្វូននេះ ដោយការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី 14 ខែតុលា។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលទំព័រហ្វេសប៊ុកផ្លូវការរបស់យើង។

To Top