អត្ថបទ

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត​ ប្រកាសពីវិធានការ​ការពារ​ ការក្លែងបន្លំគណនីតេឡេក្រាម​ តាមប្រព័ន្ធអ៊ីនធឺណេត

ភ្នំពេញ៖​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប បានឱ្យដឹងថា ថ្មីៗនេះ បានរកឃើញថា មានជនអនាមិកកំពុងព្យាយាមលួចក្លែងបន្លំ​ ប្រើប្រាស់គណនីតេឡេក្រាមសេវាកម្មអតិថិជន​របស់ក្រុមហ៊ុន ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ​ ។​​

ចំពោះបញ្ហានេះ ក្រុមហ៊ុន​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត​ បានឱ្យដឹងថា​ ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនគឺ “ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប​ ឯ.ក​”​ អចលនទ្រព្យទាំងអស់​ ដែលបានវិនិយោគដោយក្រុមហ៊ុន ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្ម​របស់ក្រុមហ៊ុន គណនីសាជីវកម្មរបស់ក្រុមហ៊ុន​ គឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយគត់​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត​ មិនដែលផ្តល់សិទ្ធតំណាងឲ្យភាគីទីបី ឬបុគ្គលណាមួយឡើយ ។

ក្រុមហ៊ុន​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត​ បញ្ជាក់ថា​ “ប្រសិនបើមានបុគ្គលណា ឱ្យអតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់”។

គណនីទទួលប្រាក់ទាំងអស់ របស់ក្រុមហ៊ុន​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គឺជាគណនីសាជីវកម្ម ដោយប្រាកដថា​ បានផ្ទៀងផ្ទាត់ព័ត៌មាន​ ឈ្មោះគណនីសាជីវកម្មខាងក្រោមមុនពេលធ្វើការផ្ទេរប្រាក់៖ 

1.​ PRINCE REAL ESTATE (CAMBODIA) GROUP CO., LTD 

2. PRINCE HAPPINESS PLAZA CO., LTD 

3. PRINCE VANGUARD DEVELOPMENT CO., LTD 

4. XIN TIAN JIAN (CAMBODIA) REAL ESTATE DEVELOPMENT Co., Ltd 

5. PRINCE PLAZA INVESTMENT CO.,LTD 

បន្ថែមលេីនេះ​ ក្រុមហ៊ុន​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតវិឱ្យនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយ​ តាមរយៈបណ្តាញមិនផ្លូវការ​ របស់ក្រុមហ៊ុន។ 

គណនីផ្លូវការរបស់ក្រុមហ៊ុនគឺ Facebook៖ Prince Real Estate Group (ទទួលបានសញ្ញា √ ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការ​ របស់ក្រុមហ៊ុន​ គឺ http://princerealestate.com/ និងសូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធ​ ពីបណ្តាញផ្លូវការ​របស់ក្រុមហ៊ុន ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន​ ពីការរំលោភបំពាន។

ក្រុមហ៊ុន​ មិនទទួលខុសត្រូវ​ ចំពោះការខាតបង់ដែលបណ្តាលមកពីអ្នកវិនិយោគទុកចិត្ត​ លើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុននោះទេ។

ប្រសិនបើអ្នកវិនិយោគប្រទះឃើញទង្វើខុសច្បាប់​ ដោយការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុន អាចទូរស័ព្ទឬអ៊ីម៉េលមកកាន់ផ្នែកសេវាកម្មអតិថិជន​ របស់ក្រុមហ៊ុន​ តាមរយៈលេខទូរស័ព្ទឬអ៊ីម៉េល​ ដូចខាងក្រោមដើម្បីសាកសួរព័ត៌មានជាបន្ទាន់៖

លេខទំនាក់ទំនងផ្នែកសេវាកម្មអតិថិជន៖​

+855 (0) 68 509555 / +855 (0) 68 510555 

អ៊ីម៉េលផ្នែកសេវាកម្មអតិថិជន:princerealestate@princereg.com 

ក្រុមហ៊ុន​ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត​ សូមថ្កោលទោសយ៉ាងដាច់អហង្ការ​ ចំពោះទង្វើខុសច្បាប់ណាមួយ​ ដែលក្លែងបន្លំឈ្មោះក្រុមហ៊ុន ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ឬបោកបញ្ឆោតវិនិយោគិន ក្រុមហ៊ុននឹងរក្សាសិទ្ធិ ក្នុងការទាមទារភាពស្របច្បាប់​ ទៅតាមច្បាប់ជាធរមាន៕

To Top