អត្ថបទ

​​ខ្មែរ ប៊ែវើរីជីស លើកកម្ពស់សកម្មភាពការលេងកីឡាដើម្បីសុខភាព តាមរយៈការរៀបចំកម្មវិធី «​GRC FUN RUN​» ជាមួយទឹកពិសា កម្ពុជា

ភ្នំពេញ៖ កម្មវិធី «​GRC FUN RUN​» ជាមួយទឹកពិសា កម្ពុជា ​​ត្រូវបានរៀបចំ​ឡើងដោយ​ ​ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃអាទិត្យ ទី ៣០ ខែមីនា ឆ្នាំ២០២៥ ​ដែលបានប្រមូលផ្តុំ​ថ្នាក់ដឹកនាំ សហការី និងអ្នកចូលរួម​យ៉ាងច្រើនកុះករ នេះគឺជាសកម្មភាពបំផុសគំនិត បង្កើនស្មារតីកម្ពុជា​រួមគ្នា ​​​លើកកម្ពស់សកម្មភាពលេងកីឡាដើម្បី​សុខភាព និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អដល់ប្រជាជនកម្ពុជា​​។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​​ បានមានប្រសាសន៍នៅក្នុងកម្មវិធីថា៖ ការលេងកីឡា ឬការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏សំខាន់​ដែលជួយឲ្យយើងទាំងអស់គ្នា មានសុខភាពល្អ និង​ជួយកាត់បន្ថយ​​ស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព​ មិនមែនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងជួយឱ្យយើងទាំងអស់គ្នា អាចសម្រេចបានគោលដៅធំៗ និងបំពេញរាល់​គ្រប់ភារកិច្ច​ការងារយ៉ាងប្រសិទ្ធភាព​ ជាពិសេសការទទួលបានឱកាសថ្មីៗ​។ ដូច្នេះយើងត្រូវផ្តល់អាទិភាព​លើសុខភាពទាំង ៣ ផ្នែកដ៏សំខាន់នេះ គឺសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម ដែលនឹងនាំមកនូវ ក្ដីសុខសុភមង្គល ភាពរីកចម្រើនសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិផងដែរ។ ​

ខ្មែរ ប៊ែវើរីជីស ​លើកកម្ពស់ផលិតផលទឹកពិសាស្តង់ដារ និងគុណភាពខ្ពស់ រួមចំណែកការពារបរិស្ថានរយៈពេលវែង តាមរយៈការខិតខំប្រឹងប្រែងស្រាវជ្រាវ​ដោយវិជ្ជាជីវៈជាប្រចាំ រហូតបង្កើតបាននូវភាពច្នៃប្រឌិតកសាងស្នាដៃដ៏ឆ្នើម ផលិតផលិតផល «Made In Cambodia» ​ មានការទទួលស្គាល់ពីស្ថាប័នអត្តរជាតិ ទឹកពិសា កម្ពុជា​ បន្សុទ្ធគ្រប់តំណក់ ដកកករ ដកក្លិន និងសារធាតុមិនចាំបាច់ចេញសម្រាប់សុខភាព ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ល្អបំផុតសម្រាប់សុខភាពបេះដូង ជួយពង្រឹងស្មារតី និងការចងចាំ សាកសមបំផុតជាដៃគូបំពេញជាតិទឹកដ៏ល្អប្រចាំថ្ងៃ សម្រាប់បងប្អូនទាំងអស់គ្នា។
គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រផលិតផលក្នុងស្រុក ​ជ្រើសរើសទឹកពិសា កម្ពុជា។ ​

To Top