អត្ថបទ

បង្កើនកីឡាករមានគុណភា លើកស្ទួយគុនខ្មែរ តាមរយៈការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ដ៏ធំ

(ភ្នំពេញ)៖ ទម្រាំតែវិស័យប្រដាល់គុនខ្មែរ ឈានមកដល់ចំនុចនេះ កីឡាករជាច្រើនបានប្រឈមមុខនឹងបញ្ហាជីវភាព ខ្វះជំនួយ យុវជនមានទេពកោសល្យមិនមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាព មិនមានថវិកាផ្សព្វផ្សាយគ្រប់គ្រាន់ ប្រជាជនមិនយល់ដឹង គាំទ្រយ៉ាងទូលំទូលាយ  តែឥឡូវផ្លាស់ប្តូរពីមួយប្រកួត ១០ ទៅ ២០ដុល្លារ ទៅមួយប្រកួតរាប់ពាន់ដុល្លារ ដោយសារតែមានការចូលរួមយ៉ាងសកម្ម ក្នុងនោះក៏ក្រោមការជំរុញ ជ្រោមជ្រែងខ្លាំងក្លាពីក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស។

ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរ របស់កម្មវិធី Mas Fight នឹងមានការចូលរួមប្រកួតពីបេក្ខភាពជើងខ្លាំងវ័យក្មេង ដៃឯក រហូតដល់ទៅ ៨រូបនៅ។

ក្រៅពីនេះ ខ្មែរ ប៊ែវើរីជីស មិនមែនគ្រាន់តែជាដៃគូឧបត្ថម្ភកម្មវិធី MAS Fight ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកទឹកចិត្តកីឡាករជាច្រើនជាន់ថ្នាក់ ដោយផ្តល់នូវជំនួយទឹកប្រាក់ជារៀងរាល់ខែ ប្រមាណ ១០០ នាក់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងជម្រុញឱ្យកីឡាករខ្មែរទាំងអស់ មានកម្លាំងចិត្ត បន្តអនុវត្តផែនការហ្វឹកហាត់យ៉ាងសកម្មតទៅមុខទៀត។

ចំពោះបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់ ជាពិសេសប្រដាល់គុនខ្មែរប្រាកដជាចំណេញចំណីទស្សនីយភាព ដោយសារកម្មវិធី MAS Fight មិនត្រឹមតែជាកម្មវិធីប្រកួតធំមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាកម្មវិធីដែលបាននាំយកមកនូវ ការបង្កើនភាពចម្រុះ និងភាពទាក់ទាញទៅលើកីឡាប្រដាល់នៅកម្ពុជា។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀត MAS Fight ក៏ជាវិថីសំខាន់មួយសម្រាប់យុវជនដែលមានទេពកោសល្យ ក្នុងការបង្ហាញសមត្ថភាព និងអាចឱ្យឱកាសចូលរួមប្រកួតកម្រិតជាតិ និង អន្តរជាតិ។

កុំភ្លេចតាមដាន ចូលរួមគាំទ្រ ឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករយើង ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC គុនខ្មែរ រវាងកីឡាករឆ្នើមទាំង 8  រូប ក្នុងប្រភេទទម្ងន់ 60kg នៅស្ថានីយ៍ទូរទស្សន៍ថោនហ្វូលអេចឌីធីវី (Town Full HDTV) ចាប់ពីថ្ងៃទី 20 មេសា 2025 រហូតដល់ 22 មិថុនា 2025។

ខ្មែរ ប៊ែវើរីជីស ក៏ដូចជា CAMBODIA BEER លើកស្ទួយវិស័យគុនខ្មែរ ឈានដល់វេទិការអន្តរជាតិ!

CAMBODIA BEER កាន់តែប្រណិត កាន់តែស្និទ្ធស្នាល៕

To Top