(ព្រៃវែង)៖ ធ្វើបុណ្យនឹករលឹកដល់ដូនតាភ្លាម បានសំណាងធំ រង្វាន់ប្រាក់សុទ្ធ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ភ្លែតតែម្តង! ប្អូនប្រុសសំណាងម្នាក់នេះ មានឈ្មោះ វ័យ រតនា ជាអ្នកមកពីខេត្តព្រៃវែង សព្វថ្ងៃ មានមុខរបរជាជាងថតរូបតាមរោងការ បានរៀបរាប់ពីដំណើរដើមទងថា គាត់បានទៅបង្សុកូលជាមួយនឹងក្រុមគ្រួសារ ក្នុងថ្ងៃទី ២ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការនឹកគុណ ធ្វើបុណ្យសាងកុសលជូនដូនតា។ បងប្អូនដឹងស្រាប់ហើយថា អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរយើង តែងមានអាកាសធាតុក្តៅ ងាយនឹងមានអារម្មណ៍ហេវហត់អស់កម្លាំង រូបគាត់ក៏បានដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ពិសា យកកម្លាំងនៅតូបអ្នកលក់តែម្តង តែស្មានមិនដល់ថា បែរជាត្រូវរង្វាន់លុយសុទ្ធ $8888 ដុល្លារ បញ្ជាក់ច្បាស់នៅលើក្រវិលកំប៉ុងទៅវិញ ធ្វើឲ្យអារម្មណ៍រំភើបញាប់ញ័រ ស្រែកហ៊ោពេញតូបលក់ចាប់ហួយតែម្តង។ ប្អូនប្រុសខាងលើបានបន្តទាំងរំភើបរីករាយថា គាត់អាចសម្រេចក្តីស្រម៉ៃ មានម៉ូតូផ្ទាល់ខ្លួនមួយ ជាមួយនឹងប្រាក់រង្វាន់នាំសំណាងដ៏ធំនេះ ហើយក៏អាចយកទៅរៀនជំនាញថតរូបបន្ថែម ដើម្បីមានមុខរបរច្បាស់លាស់មួយពេលអនាគត ព្រោះដោយសារកត្តាជីវភាព ទើបប្អូនឈប់រៀន មុននឹងមកចាប់យកអាជីពជាជាងថតតាមរោងការដូចសព្វថ្ងៃ។
ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំង! រង្វាន់ខ្លាំង ឈ្នះច្រើន!


