អត្ថបទ

បាល់ទះកម្ពុជាកាន់តែខ្លាំងដល់អន្តរជាតិ!វើកឧបត្ថម្ភជម្រុញកីឡាករកម្ពុជាក្នុងដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational Tournament នៅតៃវ៉ាន់!

(ភ្នំពេញ)៖ ពិតជាបេះដូងអ្នកស្នេហាវិស័យកីឡាមែន! ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដែលមានការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញមិនទាន់រកឃើញម្ចាស់ជ័យលាភីរដូវកាលទី ២ ស្រួលបួលផង វើក ប្រកាសឧបត្ថម្ភផ្តាច់មុខក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទី ២ ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់បន្ថែមទៀត។

សន្និសីទសារព័ត៌មាននៃដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament 2025 នៅទីក្រុង Taichung កោះតៃវ៉ាន់ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបង្ហើបថា នឹងរៀបចំពិធីជប់លៀង ក៏ដូចជាកាដូពិសេសបន្ថែម ប្រសិនបើក្រុមបាល់ទះវិសាខា អាចរក្សាជើងឯកនេះទុកសម្រាប់កម្ពុជាម្តងទៀតបាន។

គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជាដែលត្រៀមខ្លួនទៅប្រកួតនឹងហោះចេញទៅនៅថ្ងៃទី ២៨ ខែមេសា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិនេះ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ មេសា រហូតដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!

វើក បង្កើនថាមពលឥតឈប់ឈរ!

To Top