អត្ថបទ

អីយ៉ាស! ចប់ចូលឆ្នាំប្រពៃណីខ្មែរ មិនទាន់ស្រួលបួលផង ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ប្រកាសចែកលាភសំណាងស្វែងរកអតិថិជនមហាសំណាងភ្លាមៗ

ឆ្នាំថ្មីដើមទ្រព្យ ចាប់រង្វាន់ពិត ផ្តល់ជូនរង្វាន់ពិត និងសុក្រឹតបំផុត!ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែល ហ៊ាននិយាយ ហ៊ានធ្វើ និងបានបង្កើតកម្មវិធីរង្វាន់ដ៏ធំបំផុតមួយគឺ ៖«មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសសរុបជាទឹកប្រាប់ $ 1,000,000»ដោយមានគោលបំណងផ្តល់ជូនអតិថិជនទូទាំងប្រទេស អោយមានឱកាសទទួលបាន រង្វាន់ធំៗ និងសំណាងល្អក្នុងឆ្នាំថ្មីនេះ។ការចាប់រង្វាន់ជាលើកដំបូង បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ មីនា ឆ្នាំ ២០២៥ ដែលនាំមកនូវសេរីសុភមង្គលដល់អតិថិជនជាច្រើន ទូទាំងប្រទេស នៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។សរុប ម៉ូតូ Vespa ចំនួន៦រង្វាន់ ,ទូរស័ព្ទដៃ Samsung A16 ចំនួន ១,០០០រង្វាន់ និង ទូរស័ព្ទផេត Samsung Tap ចំនួន ៥០០រង្វាន់ ។នេះជាកាដូដ៏ពិសេសសម្រាប់អបអរសាទរឆ្នាំថ្មី និងសេរីសួស្តី ដល់អតិថិជន។បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ មិនទាន់ស្រួលបួលផង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏មិនបង្អង់យូរបន្ដផ្តល់ឱកាសមហាសំណាងជូនអតិថិជនមហាសំណាងបន្ថែមទៀត នឹងធ្វើការចាប់រង្វាន់ជាលើកទី ២ នៅថ្ងៃសៅរ៍ ទី ២៦ មេសា ឆ្នាំ ២០២៥ ដើម្បីស្វែងរកអតិថិជនដែលមានលាភជ័យសំណាង!

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍផលិតផលក្នុងស្រុក បង្ហាញពីសក្ដានុពល និងសូមថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រយ៉ាងសកម្មមកលើក្រុមហ៊ុនកន្លងមក។ ជាពិសេស គឺជាការបង្ហាញការចូលរួមក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជួយលើកទឹកចិត្តដល់សហគ្រិនខ្មែរដែលមានមហិច្ឆតា។

ខ្មែរ ប៊ែវើរីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ គ្រប់គ្រងពហុពាណិជ្ជកម្មទាំង ១៤ មានប្រភពច្បាស់លាស់ ប្រវត្តិយូរអង្វែង ចាក់គ្រឹះរឹងមាំលើគ្រប់វិស័យធំៗនៅកម្ពុជា។ ជាង ៤០ មកនេះ ជីប ម៉ុង នៅតែបន្តពង្រីកម៉ាកយីហោក្នុងស្រុកលើគ្រប់វិស័យ ឈរជើងរឹងមាំលើទីផ្សារកម្ពុជា ដែលមានការប្រកួតប្រជែងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយនេះបន្តការអភិវឌ្ឍន៍ដោយការបង្កើតផលិតផលខ្មែរ ដែលមានភាពច្នៃប្រឌិត និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ដោយការវិនិយោគធំធេងក្នុងការសាងសង់រោងចក្រ ដែលមានស្តង់ដារពិភពលោក តំឡើងដោយម៉ាស៊ីនគ្រឿងចក្រ ទំនើបៗប្រើបច្ចេកវិទ្យាចុងក្រោយ និងជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់។ ផលិតផលទាំងនេះត្រូវបានធ្វើតេស្ត និងវាយតម្លៃជាប្រចាំដោយអ្នកជំនាញអន្តរជាតិ ដើម្បីធានាបាននូវគុណភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ឱកាសឈ្នះរង្វាន់មិនទាន់អស់នៅឡើយទេ! សម្រាប់បងប្អូនដែលបានទិញភេសជ្ជៈ VIKINGZ, DAZZ, KIZZ, ICY COOL និងទឹកពិសា កម្ពុជា សូមព្យាយាមរក្សា បំពេញឈ្មោះ កាត់សំបកកេស កុំបោះសំបកចោលអោយសោះណា ព្រោះសំបកកេសនេះជាលាភសំណាងដ៏អស្ចារ្យជូនអតិថិជនទាំងអស់គ្នា រង្វាន់មហាសំណាងមានដូចជា៖ ផ្ទះអាជីវកម្មពី ជីប ម៉ុង លែន, ទូរស័ព្ទ Samsung ជាង ៥,០០០ រង្វាន់ និងម៉ូតូ Vespa ចំនួន ១៨ គ្រឿង កំពុងរង់ចាំម្ចាស់មហាសំណាងជាច្រើននាក់ផងដែរ!

សូមបញ្ជាក់ថា កម្មវិធីមហាសំណាងនេះ នៅសល់ ៣ លើកទៀត៖  

�� លើកទី ៣៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥  

�� លើកទី ៤៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥  

�� លើកទី ៥៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥  

គាំទ្រផលិតផលក្នុងស្រុក គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍវិស័យស្រស់ស្រាយកម្ពុជាជាថ្មី!

To Top