អត្ថបទ

មកដល់ស្រុកខ្មែរភ្លាម ល្បីស្រាបៀរកម្ពុជានៅតំបន់ខ្លួនខ្លាំងពេក សាកពិសាត្រូវមាត់ ជាប់ចិត្តទទួលបានលុយសុទ្ធដល់ទៅ33,333ដុល្លាភ្លាមៗ

(ភ្នំពេញ)៖មិននឹកស្មានដល់នោះទេ បងប្រុសជនជាតិចិនរូបនេះ មកដល់ស្រុកខ្មែរ រកកន្លែងការងារដែលមានប្រាក់ចំណូលប្រសើរជាងមុន មិនទាន់បានប៉ុន្មានផងទទួលបានលុយសុទ្ធ 33,333ដុល្លាពីស្រាបៀកម្ពុជាភ្លាមៗ។បងប្រុស សំណាងរូបនេះ មានឈ្មោះ ហៃស៊ីន ជែ (HAIXIN JIA) ជាជនជាតិចិន រស់នៅ បច្ចុប្បន្នភ្នំពេញ ជាអ្នកម៉ៅការសំណង់។បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រីករាយ និង ភ័យខ្លាំងមែនទែន ព្រោះមិនដែលរំពឹងថាខ្លួនមានសំណាងបានឈ្នះទឹកប្រាក់ច្រើនបែបនេះទេ គ្រាន់តែដឹងថាឈ្នះបាន33,333ដុល្លាភ្លាម សប្បាយចង់ហោះ មិនបង្អង់យូរក៏យកទៅសួរអ្នកលក់នៅក្នុងហាងស្រាបៀរ រួចក៏ធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនភ្លាមៗតែម្តង។

បងប្រុសបានបន្តទៀតថា ធ្លាប់តែឃើញមិត្តភក្តិ កម្មករក្រោមឱវាទ ឈ្នះឡាន ឈ្នះម៉ូត ប៉ុន្តែបានលុយសុទ្ធរាប់មុឺនដុល្លាបែបនេះ ជាលើកទី១ក្នុងជីវិតរបស់គាត់ហើយ ។សព្វថ្ងៃគាត់មករកស៊ី នៅស្រុកខ្មែរ ចង់សន្សំលុយឱ្យគ្រប់ដើម្បីយកឱ្យកូនប្រុសទុករៀបអាពាហ៍ពិពាហ៍នៅស្រុកចិន ព្រោះបច្ចុប្បន្នគាត់មិនមានលិទ្ធភាពគ្រប់គ្រាន់ឱ្យកូនរៀបអាពាហ៍ពិពាហ៍នោះទេ តែពេលនេះបញ្ហមួយនេះអាចដោះស្រាយបានហើយ។គាត់បានបន្ថែមទៀតថាគាត់ពិតជាចូលចិត្តស្រាបៀរកម្ពុជាខ្លាំងណាស់ មានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរដែលល្បីនៅក្នុងតំបន់គាត់ខ្លាំងដែរ ហើយថែមទាំងមានរង្វាន់ធំទៀត គាត់ពិតជាអរគុណខ្លាំងណាស់ដែលត្រូវបានលុយសុទ្ធច្រើនយ៉ាងនេះ ពីស្រាបៀរកម្ពុជាអាចជួយសម្រចក្តីស្រមៃឱ្យកូនប្រុសរៀបអាពាហ៍ពិពាហ៍នៅថ្ងៃអនាគតបាន។

CAMBODIA PREMUIM កាន់តែប្រណិត កាន់តែស្និទ្ធស្នាល!

ពិសាដោយការទទួលខុសត្រូវ!

To Top