អត្ថបទ

ជាលើកទី២ខ្មែរប៊ែវើរីជីសប្រកាសឧបត្ថម្ភ១០ម៉ឺនដុល្លារបន្ថែមទៀតសរុប៥០ម៉ឺនដុល្លារជូនដល់កងទ័ពជួរមុខកម្ពុជា

(ភ្នំពេញ)៖ បំផុសស្មារតីសាមគ្គីគ្នាក្នុងសង្គមពិត! សរុប ៥០ ម៉ឺនដុល្លារ លើកនេះ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំព្រឹត្តិការណ៍ប្រកួត គុនខ្មែរ ប្រមូលថវិកាឧបត្ថម្ភបន្ថែមសរុប ១០ ម៉ឺនដុល្លារ ជូនវីរៈកងទ័ពជួរមុខ ដែលនៅប្រចាំការក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី ១១ មិថុនា ២០២៥ ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០៨ មិថុនា ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្គ្រប់ចំណាយសរុប ១០ ម៉ឺនដុល្លារ ពីលើការសហការចូលរួមបរិច្ចាគតម្លៃខ្លួនរបស់កីឡាករទាំង ១០រូប និងការបរិច្ចាគតម្លៃ Live Broadcast ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដើម្បីផ្តល់ជាថវិកា និងយកទៅឧបត្ថម្ភផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ចាំបាច់ដល់កងទ័ពដែលឈរជើងនៅខេត្តឧត្តរមានជ័យ។

កាលពីពេលថ្មីៗនេះ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ថវិកាឧបត្ថម្ភ ៤០ ម៉ឺនដុល្លារផ្ទាល់ រួមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ៥០០០ កេសរួចមកហើយដល់តំបន់ព្រំដែនខេត្តព្រះវិហារ។

ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ ខ្មែរ ប៊ែវើរីជីស តែងតែវិនិយោគឥតឈប់ឈរលើទំនើបកម្ម បច្ចេកទេសថ្មី ដើម្បីធានាបាននូវផលិតផលគុណភាពស្តង់ដារពិភពលោក ចូលរួមបណ្តុះមនសិការខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ និងតែងចូលរួមឧបត្ថម្ភគាំទ្រទៅសង្គមវិញស្ទើរគ្រប់ទម្រង់។ ជាក់ស្តែងដូចជា ទឹកពិសាកម្ពុជា ដែលតែងតែមានវត្តមានគ្រប់សកម្មភាពសង្គម ទទួលបានមេដាយមាសធំបំផុត Grand Gold ពីស្ថាប័នវាយតម្លៃគុណភាពពិភពលោក Monde Selection ទៀតផង។

ខ្មែរ ស្រលាញ់ ខ្មែរ! ខ្មែរ ជួយ ខ្មែរ ទៅវិញទៅមក!

To Top