អត្ថបទ

វើកជំរុញវិស័យកីឡាបាល់ទះឥតឈប់ឈរបញ្ជូនកីឡាករជម្រើសជាតិកម្ពុជាទៅប្រកួតដណ្តើមពានរង្វាន់ SEA V League នៅប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ទើបតែសហការជាមួយក្រសួងមហាផ្ទៃ នាំកីឡាករកម្ពុជាសរុប ៥២ នាក់ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យនៅទឹកដីសហរដ្ឋអាមេរិច ឈ្នះមេដាយលើឆាកអន្តរជាតិយ៉ាងគគ្រឹកគគ្រេង វើក ដែលជាផលិតផលខ្មែរ ១០០% បន្តឧបត្ថម្ភគាំទ្រ បញ្ជូនក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA V. LEAGUE រដូវកាលទី ៥ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីថែមទៀត។

ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រស្តង់ដាលំដាប់ពិភពលោកនៅក្នុងស្រុកផ្ទាល់ តែងចេញមុខជួយជ្រំជ្រែងស្ទើរគ្រប់វិស័យ ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងក្នុងដំណើរឆ្ពោះទៅដណ្តើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE» ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតតទល់ជាមួយក្រុមបាល់ទះជើងខ្លាំងក្នុងតំបន់មកពីប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE​ រដូវកាលទី ៥» នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៥ ហើយនឹងមានការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាផេកផ្លូវការរបស់វើកផងដែរ។

ខ្មែរ គាំទ្រ ខ្មែរ! គាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដូចគាំទ្រកីឡាបាល់ទះកម្ពុជា!

វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ!

To Top