អត្ថបទ

ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌! ធនាគារ ជីប ម៉ុង ដែលជាធនាគារបង្កើតឡើងដោយសហគ្រិនកូនខ្មែរ មិនបង្អង់យូរ ប្រកាសលុបបំណុលទាំងស្រុងព្រមទាំងឧបត្ថម្ភប្រាក់បន្ថែមថែមទៀតជូនយោធិនពលីជីវិតនិងយោធិនពិការ

(ភ្នំពេញ)៖ ស្របតាមសេចក្ដីអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួបរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនៅបន្ទាត់ព្រមដែន ដើម្បីការពារប្រទេសជាតិទាំងមូល ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។ ធនាគារ ជីប ម៉ុង មិនបង្អង់យូរឡើយ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ធនាគារ ជីប ម៉ុង សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភទឹកប្រាក់បន្ថែម ជូនទៅយោធិនពលីជីវិត និងយោធិនពិការ  នៅក្រោមប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

សូមជម្រាបជូនថា ធនាគារ ជីប ម៉ុង នឹងធ្វើការ៖

– លុបចោលបំណុលទាំងស្រុង និងឧបត្ថម្ភប្រាក់ ២០ លានរៀល សម្រាប់ យោធិនពលីជីវិត

– លុបចោលបំណុលទាំងស្រុង និងឧបត្ថម្ភប្រាក់ ១០ លានរៀល សម្រាប់ យោធិន ពិការ

– ឧបត្ថម្ភប្រាក់ ២ លានរៀល សម្រាប់ យោធិនរងរបួសស្រាល

គួរបញ្ជាក់ផងដែរថា ក្នុងនោះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ ជីប ម៉ុង និងពាណិជ្ជកម្មសុរបជាង ១៤ កាលពីថ្មីៗនេះ ក៏បានធ្វើការឧបត្ថម្ភថវិកាសរុប ២ លានដុល្លារ ទៅដល់កងទ័ពជួរមុខកម្ពុជា ដែលបានឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមជាមួយទឹកពិសារកម្ពុជាសរុបជាង១០,០០០កេស។

ធនាគារ ជីប ម៉ុង សូមសូមគោរពកោតសរសើរដល់ភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា និងការលះបង់ដ៏ធំធេងនៅក្នុងការការពារជាតិមាតុភូមិកម្ពុជាយើង។ ធនាគារ ជីប ម៉ុង និងប្រជាជនខ្មែរទាំងអស់ សូមចងចាំជានិច្ចនូវគំរូវីរភាពមួយនេះ និងប្ដេជ្ញាបន្តរួមចំណែកគាំទ្រ កសាង និងការពារមាតុភូមិយើងឱ្យបានរឹងមាំជានិរន្តរ៍។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកធនាគារ ជីប ម៉ុង​ តាមរយៈលេខ៖ 081 ឬ 066 811 911។

ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌! ខ្មែរ រួបរួមគ្នា! ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!

To Top