អត្ថបទ

ផ្សារជីបម៉ុងស៊ុបភើម៉ាឃីតបើកសម្ពោធសាខា«ទួលពង្រ»ថ្មីពង្រីកការចែកចាយផលិតផលនិងកសិផលខ្មែរឱ្យកាន់តែខ្លាំងគ្រប់តំបន់

(ភ្នំពេញ)៖ ជីប ម៉ុង ស៊ុបភើម៉ាឃីត ប្រកាសបើកសម្ពោធជាផ្លូវការនូវសាខាទី ១៥ របស់ខ្លួន ដែលស្ថិតនៅតំបន់ទួលពង្រ ស្របតាមសន្ទុះគាំទ្រខ្លាំងរបស់អតិថិជនលើផលិតផល និងកសិផលខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ា ភាព ហៀក, លោកជំទាវ តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។

ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកដំណើរការសរុបចំនួន ១៥ សាខា រួមទាំងសាខាថ្មីចំនួន ៤ ទីតាំង ដែលបានដាក់សម្ពោធក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រីកការចែកចាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ក្នុងនាមជាស្នាក់ការកណ្តាលរបស់កសិករខ្មែរ ដែលជួយជំរុញកសិផលក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចទាំងមូលឱ្យកាន់តែមានភាពរីកចម្រើន។ លើសពីនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទួលពង្រ ក៏បានចូលរួមសម្រួលការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ដោយបានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ២៣០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ហើយគ្រោងនឹងឧបត្ថម្ភអំពូលសឡាចំនួន ១៣ គ្រាប់ថែមទៀត។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ទួលពង្រ មានទំនិញច្រើនជាង ១ ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងជម្រើសផលិតផលក្នុងស្រុក និងទំនិញនាំចូលមានគុណភាពខ្ពស់ជាច្រើន ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត នំបុ័ង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ស្រាបៀរ ស្រាក្រហមមកពីអ៊ឺរ៉ុប សំភារៈសិក្សា ក្នុងតម្លៃដ៏ល្អសមរម្យ និង ប្រូម៉ូសិនជាច្រើនរៀងរាល់ថ្ងៃ។

ក្នុងឱកាសបើកសម្ពោធនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទួលពង្រ នឹងមានការបញ្ចុះតម្លៃដល់ទៅ ៦២% លើទំនិញជាច្រើនប្រភេទ ថែមទាំងមានទំនិញ ទិញ ១ ថែមមួយផងដែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០១ វិច្ឆិកា រហូតដល់ថ្ងៃទី ០៨ វិច្ឆិកា ២០២៥។ លើសពីនេះ យើងក៏មានការថែមជូនបន្ថែម ដូចជា៖ ទទួលបានភេសជ្ជៈ VIKING មួយកំប៉ុង រាល់ការចំណាយចាប់ពី ៧ ដុល្លារឡើងទៅ, ទទួលបានអាវយឺត “រួមគ្នា ដើម្បីខ្មែរតែមួយ” ចំនួន ១ រាល់ការចំណាយចាប់ពី ៤០ ដុល្លារឡើងទៅ, ទទួលបានមួកសុវត្ថិភាពចំនួន ១ រាល់ការចំណាយចាប់ពី ៧០ ដុល្លារឡើងទៅ​ ដែលការផ្តល់ជូននេះមានចាប់ពីថ្ងៃទី ០១ វិច្ឆិកា រហូតដល់អស់ពីស្តុក។ 

កាន់តែពិសេស រាល់ការចំណាយចាប់ពី ២៥ ដុល្លារឡើងទៅ អតិថិជននឹងមានឱកាសចាប់ឆ្នោតផ្សងសំណាង ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទនៅលើខ្នងវិក័យបត្រ រួចយកមកដាក់ក្នុងប្រអប់ផ្សងសំណាង ដែលនឹងមានឱកាសឈ្នះរង្វាន់ធំគឺ ទូរស័ព្ទ SAMSUNG GALAXY A07 ចំនួន ០៥ រង្វាន់, ព្រមទាំង VOUCHER 15$ ចំនួន ៥០ រង្វាន់, និងសាប៊ូ ORA ចំណុះ ៤ គីឡូក្រាមចំនួន ១០០ រង្វាន់ ដែលការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិនទាំងអស់នេះ គឺសម្រាប់តែសាខាទួលពង្រតែប៉ុណ្ណោះ។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តល់ជូនអតិថិជនគ្រប់រូបនូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប ដើម្បីសម្រេចគោលដៅ ក្លាយជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ ១០០% និងឈានមុខគេនៅកម្ពុជា។

ជីប ម៉ុង ស៊ុបភើម៉ាឃីត គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក

To Top