អត្ថបទ

គុណភាពស្តង់ដារខ្ពស់ក្នុងទីផ្សារអន្តរជាតិ! CAMBODIA BEER ត្រូវបានចែកចាយទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង

" "

(ភ្នំពេញ)៖ គុណភាពផលិតផលខ្មែរកាន់តែខ្លាំងឡើងៗហើយ! មិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅបណ្តាទីផ្សារធំៗលើពិភពលោកទៀត ដូចជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន, ម៉ាឡេស៊ី, សិង្ហបុរី, និងវៀតណាម កន្លងមក។

ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស បានចាប់ដៃសហការជាមួយក្រុមហ៊ុន HANWOLBIZ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយដ៏ល្បីល្បាញមួយនៅកូរ៉េខាងត្បូង ដើម្បីនាំយកម៉ាកផលិតផល​ CAMBODIA BEER ២ ប្រភេទគឺ CAMBODIA PREMIUM និង CAMBODIA BLACK ទៅកាន់ទីផ្សារនៃប្រទេសកូរ៉េខាងត្បូង។

" "

ក្រុមហ៊ុន HANWOLBIZ គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចូលនូវស្រាបៀរ ដែលមានគុណភាពខ្ពស់ ដើម្បីចែកចាយយ៉ាងទូលំទូលាយក្នុងប្រទេសកូរ៉េខាងត្បូង ដោយកន្លងមក ក្រុមហ៊ុន HANWOLBIZ បានធ្វើការសហការជាមួយប្រទេសនេប៉ាល់, ស្រីលង្កា, និងវៀតណាមជាដើម។

" "

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈធំមួយក្នុងស្រុក ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ ដែលផ្តោតសំខាន់លើគុណភាពជាចម្បង ជាមួយនឹងការផលិតស្របតាមស្តង់ដាអន្តរជាតិ ដែលធ្វើឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានសមត្ថភាពអាចផលិតបានគ្រប់ប្រភេទភេសជ្ជៈ ព្រមជាមួយម៉ាកផលិតផល CAMBODIA BEER ដែលមានរសជាតិប្លែកគេ និងមានជម្រើសច្រើនប្រភេទ តម្រូវតាមបរិយាកាសជួបជុំដែលអតិថិជនចង់បាន។

តាមរយៈការសហការនាំចេញនេះ នឹងកាន់តែជួយបង្កើនភាពលេចធ្លោដល់ផលិតផលខ្មែរលើទីផ្សារអន្តរជាតិ ប្រៀបដូចជាផលិតផល MADE IN CAMBODIA របស់ ខ្មែរ ប៊ែវើរីជីស ហើយក៏អាចជាយុទ្ធសាស្រ្តទាក់ទាញបរទេស ឱ្យកាន់តែចាប់អារម្មណ៍លើការវិនិយោគនៅក្នុងស្រុក ដើម្បីជំរុញភាពរីកចម្រើននៃសេដ្ឋជាតិ។

ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!

To Top