អត្ថបទ

បង្កើនកម្លាំងជំរុញគុនខ្មែរ វើក ឧបត្ថម្ភបន្ថែម ១០៨ លានរៀលសម្រាប់ជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC «វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស»

(ភ្នំពេញ)៖ មរតកគុនខ្មែរ កាន់តែរីកចម្រើន សាយភាយទាំងក្នុងស្រុក និងអន្តរជាតិ។ តួយ៉ាងដូចជា ព្រឹត្តិការណ៍ វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី ៤ ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរនាចុងសប្តាហ៍នេះ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីការឧបត្ថម្ភដល់ទៅ ១០៨ លានរៀលសម្រាប់ម្ចាស់ខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចែកពូលប្រកួតដណ្តើមខ្សែក្រវាត់ IPCC «វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស»។
ក្រោមការឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ខ្សែក្រវាត់ IPCC គុនខ្មែរលើកនេះ អមមកជាមួយប្រាក់រង្វាន់សរុប ១០៨ លានរៀលរួមមាន៖ លេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ៤៨ លានរៀល, លេខ ២ ទទួលបាន ២៤ លានរៀល, លេខ ៣ ទទួលបាន ១២ លានរៀល, និងលេខ ៤ ទទួលបាន ៨ លានរៀល។ សម្រាប់កីឡាករមិនទទួលបានជ័យលាភី ៤ រូបទៀត នឹងទទួលបានម្នាក់ ៤ លានរៀល។
ការឧបត្ថម្ភជាហូហែរបស់ភេសជ្ជៈប៉ូវកម្លាំង វើក បង្ហាញពីការប្តេជ្ញាចិត្តជំរុញវិស័យគុនខ្មែរឱ្យកាន់តែលេចធ្លោពីំមួយកម្រិតទៅមួយកម្រិតទៀត ជាពិសេស គឺផ្តល់កម្លាំងចិត្តដល់កីឡាករ ឱ្យបន្តខិតខំហ្វឹកហាត់លើសមត្ថភាពខ្លួន។ ជាក់ស្តែង បេក្ខភាពទាំង ៨ រូប ក្នុងវគ្គប្រកួតដណ្តើមខ្សែក្រវាត់នេះ សុទ្ធតែជាជើងខ្លាំងដែលឆ្លងកាត់វគ្គជម្រុះវិលជុំ ទម្រាំអាចឈានមកដល់វគ្គនេះបាន។
ព្រឹត្តិការណ៍ប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៧ យប់តទៅ នៅលើទឹកដីខេត្តស្ទឹងត្រែង ហើយក៏មានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ វើក និងផេកផ្លូវការរបស់ Town Full HDTV។
វើក ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់!

To Top