ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។ គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន៤ រូបក៏បានបាត់បង់ជីវិត...
ភ្នំពេញ៖ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងបម្រើជូន ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ...
កំពង់ចាម៖ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ និងខួបទី ៧០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោក សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ។ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរ បណ្តាលមកពីវីរុដកូវីដ-១៩ បំប្លែងថ្មី ហើយការចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ តាមបណ្តារាជធានី-ខេត្តទាំង២៥។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី...
ព្រៃវែង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីជាមួយ លោកស្រី...
កំពង់ធំ៖ ប្រជាកសិករ១៣គ្រួសារ រស់នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រៅពីការប្រកបរបរធ្វើស្រែចំការ បាននាំគ្នា ងាកមកចិញ្ចឹមចង្រិត និងកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ ដោយពួកគាត់អាច រកប្រាក់ ចំណូលបានយ៉ាងតិចចន្លោះពី ១លានរៀល ទៅ ១លាន២សែនរៀល ក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។ ប្រជាកសិករបានជម្រាបដល់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពចិញ្ចឹមចង្រិតរបស់ប្រជាកសិករជាក់ស្តែងនាថ្ងៃទី១៧...
ភ្នំពេញ៖ ក្រៅពីការបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត” លើការងារទូទៅគ្រប់ជំនាញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលពិសេស ជូនដល់មន្រ្តីបោះឆ្នោត ដោយផ្ដោតលើការងារជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប. បានបញ្ចាក់ថា ចំពោះការបណ្ដុះបណ្ដាលពិសេសនេះ គ.ជ.ប បានរៀបចំចំនួន២វគ្គរួចមកហើយ គឺនៅ ខេត្តតាកែវ និងខេត្តកំពត កាលពីឆ្នាំ២០២៤ ជូនដល់លេខាធិការដ្ឋានរាជធានី...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន BAOSTEEL CAN MAKING (CAMBODIA)បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរនៃរោងចក្រផលិតកំប៉ុង,ដែលក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) CO.,LTD.ជាក្រុមហ៊ុនទទួលម៉ៅការសាងសង់គម្រោងនេះ។ លោក Liu Gang ជាអនុប្រធាន និងជាអគ្គនាយកនៃនាយកដ្ឋានធុរកិច្ចក្រៅប្រទេសក្រុមហ៊ុន BAOSTEEL CAN MAKING, លោក...
ភ្នំពេញ៖ ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើដែលក្រសួងបរិស្ថាន បានបណ្តុះ និងចែកជូនសាធារណជន រួមមានប្រភេទឈើ៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើការសាសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់...
ពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាល់ករណីបុកមនុស្សស្លាប់មានជាតិស្រវឹងក្នុងខ្លួន គឺត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនមែនសងលុយហើយ រួចខ្លួននោះទេ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបង្កឡើងដោយបុគ្គលឈ្មោះ ហ៊ុន...