ភ្នំពេញ ៖ កម្ពុជា-អាម៉េរិក បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅ លើអត្ថបទសេចក្តីព្រាង កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ បេីតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា...
ភ្នំពេញ ៖ ហ្វារពន្លឺសិល្បៈ ដែលជាក្រុមសៀកសហសម័យ របស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែង នៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈ នឹងផ្តល់ជូនការសម្តែង មានការគាំទ្រ ជាលក្ខណៈអន្តរជាតិ ដែលមាន ចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២...
កំពង់ឆ្នាំង៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅវាលព្រះស្រែភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សង មើលពីប្រផ្នូល ស្រុកទេស និងការបង្កបង្កើនផល ទៅតាមការបរិភោគ...
ភ្នំពេញ ៖ នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្ម ការងារចរចា លើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពីភាក្សាការងារជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភា...
ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជា-ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តក្រាប៊ី ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា និងភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ ...
ភ្នំពេញ៖ យោធិនកម្ពុជា ២នាក់ បានពលីជីវិតក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះបើយោងតាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ ។ តាមរយៈគណនីហ្វេសប៊ុក នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ថា ប្រជាជនអឺរ៉ុប នឹង “គ្មានការទទួលខុសត្រូវ” ប្រសិនបើពួកគេបរាជ័យក្នុងការរៀបចំ សម្រាប់ឯករាជ្យភាពជាយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍សាធារណៈបារាំង TF1 លោក ម៉ាក្រុង បានលើកឡើងថា ដោយសារតែគោលនយោបាយ “America First” ផលប្រយោជន៍របស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុនបានបង្ហាញនូវការចាប់អារម្មណ៍ ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុននេះ ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសម នាថ្ងៃ១៤ ឧសភា។ ក្នុងជំនួបសម្ដេចតេជោរំលេចថា បើក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍នៅក្នុងការវិនិយោគបន្ថែមកសិឧស្សាហកម្ម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង មានជំងឺត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យវឌ្ឍនភាព ការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។ អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់...