ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរ ចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ពីសំណាក់...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្ម នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានចុះទៅពិនិត្យ វឌ្ឍនភាព នៃការកែលម្អបណ្ណាល័យឡានឆាង-មេគង្គ (ទី៣) ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលាប ។ លោក អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះអំណោយដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលប្រទេសចិន សម្រាប់បោះពុម្ពនិង ចែកផ្សាយសៀវភៅ ទៅកាន់បរទេស...
ភ្នំពេញ ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងឧស្សាហកម្ម ផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេ នៅកម្ពុជា ដែលទទួល បានវិញ្ញាបនបត្រ បញ្ជាក់ផលិតផល គុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាព...
ភ្នំពេញ ៖ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ...
ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ។...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងនាថ្ងៃ១០ ឧសភាថា ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង«ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ»ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ការលើកឡើងរបស់អ្នកនាំពាក្តក្រសួងកសិកម្មនេះ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកលើកឡើងជាបន្តបន្ទាប់ពីករណីផ្លែល្ពៅរបស់កម្ពុជាទីផ្សារក្រោយពីការប្រមូលផល។ លោកអ្នកនាំពាក្យបានឱ្យដឹងថា បញ្ហានៃការរឹតបន្តឹងនេះ បានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែល នាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំគ្រប់អង្គភាពគយតាមច្រកព្រំដែនថៃទាំងអស់ ត្រូវទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ ចូលមកកម្ពុជា។ ការណែនាំនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលកម្ពុជា ដោយផ្អាកការនាំចូលជាបណ្ដោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ។...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំ នៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជា គ្រឿងឥស្សរិយយស ខ្ពស់បំផុតដែល សម្តេច ទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាព សម្តេចតេជោ ហ៊ុន សែន...
បរទេស៖ តុលាការក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានតម្កល់ការហាមប្រាមមិនឲ្យបង្ហាញទង់ជាតិសូវៀត និងនិមិត្តសញ្ញានៅឯពិធីរំលឹកសង្រ្គាមលោកលើកទី២ ក្នុងអំឡុងពេលព្រឹត្តិការណ៍ទីក្រុងដែលបង្ហាញពីការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិភាពសាធារណៈ និងជម្លោះអ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានបរិហារការហាមប្រាមនេះថា «ថោកទាប» និង«រើសអើង»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ ប៉ូលីសទីក្រុងប៊ែរឡាំងបានចេញបម្រាមលើការបង្ហាញនិមិត្តសញ្ញាដែលទាក់ទងជាមួយសូវៀតជាច្រើនក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃទី ៨-៩ ខែឧសភានៅក្នុងរដ្ឋធានី រួមទាំងការច្រៀងចម្រៀងសូវៀតជាសាធារណៈផងដែរ។...