ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសកម្មភាព ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៣ពាន់លើក។ បើតាមរបាយការណ៍គោលនយោបាយនេះ ទាំងតាមខ្នងផ្ទះ តាមសាលារៀន វត្តអារាម និងកម្មវិធីនានានោះ មានប្រជាពលរដ្ឋចូលរួមជាង១សែននាក់ទូទាំងប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ គោលនយោបាយនេះត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលគ្រប់កម្រិតយ៉ាងសកម្មផុសផុល និងគ្មានទីបញ្ចប់ ដ្បិតការងារនេះជាមធ្យោបាយចាំបាច់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ។ សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បតិ្ត៧...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នទៅលើប្រពន្ធដើម និងជនជាប់ចោទម្នាក់ទៀតដែលប្រើហិង្សាលើស្រីស្នេហ៍របស់ប្តី ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ៧ ឧសភា ការមិនឃុំខ្លួនជាបណ្តោះអាសន្ននេះ ដោយសារជនត្រូវចោទឈ្មោះ ជា រីដា និងឈ្មោះ អ៊ុង លីមុំ ក្រុមស្រ្តីជាប្រពន្ធដើម បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តដោយសារកំហឹងមួយពេល និងស្ម័គ្រចិត្តយល់ព្រមទទួលខុសត្រូវចំពោះអំពើ និងការខូចខាតដែលខ្លួនបានបង្ក និងជនត្រូវចោទទាំងពីររូបនេះ កំពុងមានជំងឺប្រចាំកាយ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយលោក Kim wansup រដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ និងលោក Park jungwook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នាពេលអនាគត និងពង្រឹងភាពជាដៃគូជាមួយគ្នា លើកិច្ចការងារបរិស្ថាន នាថ្ងៃទី៧ ខែឧសភា...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្ដើម លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការផ្តល់វត្តមាន...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ក្រោយឃេីញថា មានអ្នកទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករ និងទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ -អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ ការកោតសរសេីរពីសំណាក់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វេីឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៨ ខែឧសភា...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឆ្លើយតបទៅលោក ស៊ុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធករណីលោកបង្ហោះអំពីការផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោល គឺជាការបំផ្លើស និងគ្មានមូលដ្ឋានច្បាស់លាស់ ។ ការលើកឡើងរបស់ស្នងការខេត្តកំពង់ធំនាព្រឹកថ្ងៃ៨ ឧសភានេះ បន្ទាប់ពីរថយន្តរបស់អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ក៏ត្រូវបានរងការពិន័យផងដែរពីការបើកលើសល្បឿន នៅ ម្តុំគីឡូលេខ ២០០ ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ។ ក្រោយរងការពិន័យលោក ស៊ុន ឆៃ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រាប់រដ្ឋាភិបាលអាមេរិកឱ្យ នៅឱ្យឆ្ងាយ ពីនយោបាយក្នុងស្រុក របស់ប្រទេសរបស់ខ្លួន។ការលើកឡើងនេះបន្ទាប់ពីមន្ត្រីរដ្ឋបាល Trump បានរិះគន់ការចាត់ តាំងគណបក្សធំទីពីររបស់អាល្លឺម៉ង់ Alternative for Germany (AfD) ជាអង្គការ ជ្រុលនិយម ។ បន្ទាប់ពីការផ្លាស់ប្តូរកាលពីសប្តាហ៍មុន...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានរកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តខុសវិន័យ ព្រមទាំងដកហូតតំណែងមកជាមន្ដ្រី។ យោងតាមសេចក្ដីបំភ្លឺរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន...
ភ្នំពេញ ៖ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការ ក្នុងការផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្ត ក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួន បណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ចូសេ រ៉ាម៉ូស-ហូតា ប្រធានាធិបតីនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានបង្ហោះសារជាសាធារណៈ ដោយក្តីគោរពស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជាប្រធានព្រឹទ្ធសភា។ លោក ចូសេ បានសរសេរថា ៖ ហ៊ុន...