ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់...
ភ្នំពេញ៖ ក្នុង១ឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលក្មេងៗ កើតជំងឺមហារីកមិនក្រោម១០០នាក់ ដោយបានចំណាយថវិកាចន្លោះពី ៨ ០០០ ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃជូនកុមារ១នាក់។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃ៧ ឧសភានេះ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧នាក់។ តាំងពីពេលកើតហេតុមក ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ...
ចាប់ពីដើមខែមេសា ឆ្នាំ ២០២៥ នេះមក «ពន្ធគយបដិការ»របស់រដ្ឋាភិបាលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានញាំញីឱ្យពិភពលោក ដែលកំពុងមានភាពរង្គោះរង្គើស្រាប់កាន់តែ មានភាពច្របូកច្របល់ថែមទៀត ។ ការដំឡើងពន្ធគយដោយមិនរើសមុខ និងខ្ពស់ខុសទំនងបានធ្វើឱ្យ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរវាងអាមេរិក និងបណ្តាប្រទេសនានាធ្លាក់ក្នុងភាពជាប់គាំង ដោយសារតែពាណិជ្ជករនៃបណ្តាប្រទេស មានការព្រួយបារម្ភពីហានិភ័យពន្ធគយរបស់អាមេរិក ដែលប្រែក្រឡាស់ចុះឡើងមិនទៀង ។ ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ «អាមេរិកជាអាទិភាព» បានធ្វើឱ្យទំនុកចិត្តចំពោះទីផ្សារ របស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នា រៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នង នូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណជាបុព្វទេវា ។ តាមរយៈព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក់ស៊េរីទំនើបមួយគ្រឿង និងរថយន្តដឹកកម្មករ នៅម៉ោង៦និង២០នាទីព្រឹកថ្ងៃ៧ ឧសភា ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យកម្មការិនីម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈកម្មករ៤១នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល។ រថយន្ដដឹកកម្មករ ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃ៦ ឧសភាបានធ្វើបទបាឋកថា ក្នុងវគ្គភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៧៩៦ នាក់។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំរៀបចំបញ្ចូលកម្មវិធី ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងកម្មវិធីសិក្សា របស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀន សូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំសកម្មភាព សម្រាប់សម្របសម្រួលការងារអប់រំ ពាក់ព័ន្ធនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត...
ភ្នំពេញ៖ គណៈកម្មាធិការកណ្តាល យុវជនគណបក្សថា្នក់កណ្ដាល បានចេញសេចក្ដីសម្រេចស្ដីអំពី ការកែសម្រួលសមាសភាព “ក្រុមការងារតំបន់១» នៃក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់។ បើយោងតាមសេចក្ដីសម្រេច បានឱ្យដឹងថា លោក ឈួន វិន ត្រូវបានជ្រើសតាំងជាប្រធាន “ក្រុមការងារតំបន់១» ទទួលបន្ទុកនៅ Canberra, Australian Capltal Territory នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី...
ភ្នំពេញ ៖ កម្ពុជា សម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ បន្ទាប់ពីប្រទេសថៃ ផ្ទុះជំងឺពិសធ្យូង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា...