ភ្នំពេញ៖ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់ គ.ជ.ប របាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ និងរបាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃ៦ ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបសន្ទនាជាមួយលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីអបអរសាទរជាមួយនឹងជោគជ័យ ដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងការបំពេញភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព និងសុវត្ថិភាពសង្គម ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។ តាមរយៈសារលិខិតរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងក្រសួង ស្ថាប័ន។ ជាកិច្ចចាប់ផ្ដើម លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់ តំណាងក្រសួង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ។ តាមរយៈសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ របស់ សម្តេចបវរធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់គ្រឿងបន្លាស់ ចំនួន 06 មុខ របស់ម៉ាស៊ីនភ្លើងចល័ត MGP 10 x 625...
ភ្នំពេញ ៖ ចេញពីទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាស់កកាយរំលឹក ពីអតីតកាលរបស់ខ្មែរថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលើនយោបាយផ្ទៃក្នុង របស់កម្ពុជា ។ នាឱកាសអញ្ជើញធ្វើបឋកថា ក្រោមប្រធានបទ “កម្ពុជា និង អាស៊ាន,...
ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន នឹង ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន ឈ្មោះថា «នាគមាស ២០២៥» រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១៤-២៨ ឧសភា ខាងមុខដែលមានវត្តមាន កងទ័ពទាំងពីរ ប្រទេសជាង២ពាន់នាក់ ខណៈជារៀងរាល់ឆ្នាំកម្ពុជា-ចិនតែងតែធ្វើសមយុទ្ធជាមួយគ្នា ។ ប្រធានបទឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៣០នាក់ទៅពន្ធនាគារ ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តការបង្រ្កាប ក្រុមក្មេងទំនើង...
សៀមរាប ៖ កម្ពុជា បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញា ពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាព លោក ហែម វណ្ណឌី...