ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ក្នុងពេលបច្ចុប្បន្ននេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺមានសភាពស្ងប់ស្ងាត់ល្អ ដែលខុសពីការការចែកចាយព័ត៌មានមួយចំនួននៅក្នុងបណ្តាញសង្គម។ ការថ្លែងអះអាងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅក្នុងពិធីចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយគំរាមអ្នកដទៃ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហាញការយល់ឃើញ ចង់ឲ្យមានទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌូនេស៊ី មានកំណើនខ្ពស់ជាងរាល់ថ្ងៃនេះបន្ថែមទៀត ខណៈការផ្លាស់ប្តូរទំហំពាណិជ្ជទ្វេភាគីរវាងប្រទេសទាំងមានត្រឹមជាង១ពាន់លានដុល្លារ។ បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្នុងឱកាសអនុញ្ញាតឲ្យលោកបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម នាថ្ងៃ៦ ឧសភា នាទីក្រុងហ្សាកាតា សម្តេចតេជោ បានមានប្រសាសន៍ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីហាក់នៅមានកម្រិតនៅឡើយដែលសម្តេចបានទាមទារឲ្យភាគីទាំងពីរពង្រីកបន្ថែមទៀតនូវទំហំពាណិជ្ជ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់...
ភ្នំពេញ៖ ក្នុង១ឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលក្មេងៗ កើតជំងឺមហារីកមិនក្រោម១០០នាក់ ដោយបានចំណាយថវិកាចន្លោះពី ៨ ០០០ ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃជូនកុមារ១នាក់។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃ៧ ឧសភានេះ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧នាក់។ តាំងពីពេលកើតហេតុមក ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ...
ចាប់ពីដើមខែមេសា ឆ្នាំ ២០២៥ នេះមក «ពន្ធគយបដិការ»របស់រដ្ឋាភិបាលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានញាំញីឱ្យពិភពលោក ដែលកំពុងមានភាពរង្គោះរង្គើស្រាប់កាន់តែ មានភាពច្របូកច្របល់ថែមទៀត ។ ការដំឡើងពន្ធគយដោយមិនរើសមុខ និងខ្ពស់ខុសទំនងបានធ្វើឱ្យ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរវាងអាមេរិក និងបណ្តាប្រទេសនានាធ្លាក់ក្នុងភាពជាប់គាំង ដោយសារតែពាណិជ្ជករនៃបណ្តាប្រទេស មានការព្រួយបារម្ភពីហានិភ័យពន្ធគយរបស់អាមេរិក ដែលប្រែក្រឡាស់ចុះឡើងមិនទៀង ។ ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ «អាមេរិកជាអាទិភាព» បានធ្វើឱ្យទំនុកចិត្តចំពោះទីផ្សារ របស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នា រៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នង នូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណជាបុព្វទេវា ។ តាមរយៈព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក់ស៊េរីទំនើបមួយគ្រឿង និងរថយន្តដឹកកម្មករ នៅម៉ោង៦និង២០នាទីព្រឹកថ្ងៃ៧ ឧសភា ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យកម្មការិនីម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈកម្មករ៤១នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល។ រថយន្ដដឹកកម្មករ ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃ៦ ឧសភាបានធ្វើបទបាឋកថា ក្នុងវគ្គភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៧៩៦ នាក់។...