ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានត្រូវធានាសុចរិតភាព ហើយកុំប្រើអាជីពអ្នកសារព័ត៌មាន ជំរិតទាប្រាក់ពីអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ។ ការថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលបានចូលរួម ក្នុងការក្តាប់ និងផ្តល់ព័ត៌មានត្រឡប់មកវិញ នូវផលប៉ះពាល់ជុំវិញគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ។ ថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយ និងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ។ ការប្តេជ្ញារបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវឲ្យក្រុមអ្នកសារព័ត៌មានត្រូវកែតម្រូវភ្លាមៗ ប្រសិនបើដឹងថាខ្លួនផ្សាយខុសពីការពិត ដើម្បីកុំបានតែអ្នកមើលច្រើនផ្សាយខុសវិជ្ជាជីវៈក្រមអ្នកសារព័ត៌មាន៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានក្រើនរំលឹកឲ្យក្រុមអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នក្នុងការដកស្រង់សំដីនាយករដ្ឋមន្រ្តី និងមន្រ្តីពាក់ព័ន្ធដើម្បីជៀសវាងការយល់ច្រឡំ និងខុសពីអត្ថន័យដើម ព្រោះបើកាលណាស្រង់ខុស គឺពិតជាមានបញ្ហា៕
ភ្នំពេញ ៖ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មានលើកទី៧ នាថ្ងៃ៣ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ឲ្យអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី៧នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជា រស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព...
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដួចផ្ដើមបង្កើតកម្មវិធី «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារនៅកម្ពុជា។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែធ្នូឆ្នាំ២០២៣បានប្រកាសកំណត់ស្ដីពីលក្ខណៈវិនិច្ឆ័យទៅលើក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្រោមប្រធានបទ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។ តើអ្វីទៅជាកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»? កម្មវិធីប្រកួតប្រជែង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២៤...
ភ្នំពេញ៖ បុរសម្នាក់ប្រកបមុខរបររើសអេតចាយម្នាក់ ផឹកស៊ីស្រវឹងវង្វេងជិះម៉ូតូមកឈប់បត់ជើងតូច នៅចំណុចដីឡូត៍មួយកន្លែងក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីយប់អធ្រាត្រថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដោយដើរចេញពីម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ វង្វេងរកម៉ូតូមិនឃើញ ក៏ប្រឌិតព័ត៌មានដោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានចោរមកគម្រាមភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ បានរកម៉ូតូឃើញហើយប្រគល់ជូនគាត់វិញ ៕
ភ្នំពេញ: ក្នុងឱកាស អបអរសាទរ ទិវាសេរីភាពសារព័ត៌មាន ពិភពលោក លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែ ឧសភា ឆ្នាំ ២០២៥ បានមកបរិច្ចាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក សុភា ដែលតែងបរិច្ចាគឈាម ជាប្រចាំ បានលើកឡើងថា “ការបរិច្ចាគឈាម...