ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខេត្តតាកែវ ជាខេត្តទី៦ហើយ ដែលបានបញ្ចប់នៅក្នុងការវាស់វែង ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ដែលកិច្ចការងារនេះ ត្រូវបានជំរុញដល់ការធានា ជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋជាម្ចាស់ដី ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាបញ្ហាពន្ធគយ លើអតិរេកពាណិជ្ជកម្ម ជាមួយអាមេរិក គឺជារឿងដ៏ស្មុកស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណា កម្ពុជា ខិតខំធ្វើយ៉ាងណាក៏ដោយ ទោះបីលំបាកយ៉ាងណាក៏ដោយ ត្រូវបន្តចរចាជាមួយអាមេរិក ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល...
ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់មិត្តជប៉ុនថា កុំភ័យ រាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើការងារជាមួយមិត្តជប៉ុនជាប់ជានិច្ច ដើម្បីអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយជប៉ុន ក៏ជាយុទ្ធសាស្ដ្រយូរអង្វែងរបស់កម្ពុជា។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវបន្តអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០៣០ នឹងអាចឱ្យនាវាដឹកទំនិញគ្រប់ប្រភេទ ជុំវិញពិភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ...
ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើស ឱ្យបានស័ក្តិសម សម្រាប់មន្ត្រី ទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រី ដែលទៅដល់មិន គោរពវិន័យបានល្អ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារហ្វឹកហាត់ និង សម្ពោធសមិទ្ធផលនានា របស់ក្លិបបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង...
ភ្នំពេញៈ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់នូវសុភាសិត នៃប្រទេសទាំងពីរ ដែលបង្ហាញនូវការគាំទ្រ ពហុភាគីនិយម ចំពេលដែលអាមេរិក បន្តដាក់ចេញនយោបាយពាណិជ្ជកម្មគាំពារនិយម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន លើកឡើងថា ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។ លោកទូត បានបន្តថា «ប្រទេសចិន...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា យល់ឃើញដូចគ្នាថា ទេសចរណ៍ ជាកត្តាជួយឱ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេស កាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នា ខណៈដែលកម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័ស...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ជារៀងរាល់ឆ្នាំ...
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំវៀតណាម បានរំលឹកដឹងគុណ អំពីការរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក្នុងការជួយឧបត្ថម្ភ គាំទ្រនិងជ្រោមជ្រែង ដល់កងទ័ព និងប្រជាជនវៀតណាម ក្នុងបុព្វហេតុរំដោះនិងបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់វៀតណាមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ក្នុងការរក្សាសន្តិភាព ការកសាង និងអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បន្ន...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កម្ពុជា ពោលក្រសួងព័ត៌មាន មានសមត្ថភាពពេញលេញ ក្នុងការធ្វើរបាយការណ៍ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយខ្លួនឯង ដោយឈរនៅលើការពិត ឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល ដោយមិនត្រូវការពឹងផ្អែកបរទេស ហើយរឹតតែមិនចាំបាច់ ឱ្យបរទេសធ្វើការវាយតម្លៃជំនួសកម្ពុជា អំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានេះឡើយ ។...