ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃ៣០ មេសានេះ សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការ និងបន្តការឃុំខ្លួនជនជាប់ចោទតាមនីតិវិធី ដោយរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា សរុប ៣១ឆ្នាំ និងសងសំណងចិត្តដល់ជនរងគ្រោះ សរុបប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយរបស់តេឡេក្រាមព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូង...
ភ្នំពេញ៖ ខណៈដែលរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលចេញដោយក្រសួងព័ត៌មាន រកឃើញថា ៨១.០៤% បានបញ្ជាក់ថាមានស្ថានភាពល្អប្រសើរនោះ ត្រូវបាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការស្ទង់មតិ គឺឈរលើការពិត ឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល តាមរយៈចម្លើយ ដែលផ្តល់មកដោយពីតំណាងអ្នកសារព័ត៌មាន ទូទាំង២៥រាជធានី-ខេត្ត...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ពេញលេញសេវារដ្ឋបាល លើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។ បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ ពេញលេញសេវារដ្ឋបាលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លើការ...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងពាណិជ្ជកម្ម និងសមាគមអតីតនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការលើកកម្ពស់វិនិយោគនៅកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលា ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីតំបន់មជ្ឈឹមបូព៌ា ក្នុងការស្វែងរកឱកាសវិនិយោគ នៅប្រទេសកម្ពុជា។ ការស្វាគមន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន...
ភ្នំពេញ ក្នុងន័យលើកស្ទួយ ក៏ដូចជាជំរុញលើកកម្ពស់សមត្ថភាពជីវភាពឱ្យកាន់តែល្អប្រសើរឡើងរបស់ជនមានពិការភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូបានរួមគ្នាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនដល់ក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ នាទីស្តីការក្រសួងវប្បធម៌ នាថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥នេះ លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជាឆ្នាំ២០២៥» នៅទីស្តីការក្រសួងព័ត៌មាន ។
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាល ពុំបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) រុករកប្រេងកាតនៅលើទឹកដីខេត្តកំពតទេ ។ ការចេញមកបដិសេធរបស់ក្រសួងរ៉ែនេះ បន្ទាប់ពីមានការផ្សព្វផ្សាយមិនពិត ជាបន្តបន្ទាប់របស់បណ្តាញសារព័ត៌មានមួយចំនួន...