ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាល ពុំបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) រុករកប្រេងកាត នៅលើទឹកដីខេត្តកំពតទេ ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា សូមមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា...
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី ត្រូវប្រុងប្រយ័ត្នក្នុងស្ថានភាពនៃការប្រកួតប្រជែង រវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ នេះបើតាមការផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ៣០ មេសា ។ ការលើកឡើងរបស់លោកបណ្ឌិតស្របពេលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ឆ្នាំ នៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលខួបលើកទី៥០នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រោយពេលបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទទួលការចូលរួមគាំទ្រនិងអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចំនួន ៥០ខ្សៃ ស្មើនឹងប្រមាណ៧៣,៥% នៃចំនួនខ្សែផ្លូវសរុប ដែលមានទូទាំងប្រទេសចំនួន៦៨ខ្សែ។ ជាមួយគ្នានេះ សាធារណជន រួមមានសិស្ស...
ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នាលើកចុងក្រោយ កាលពីអំឡុងចុងឆ្នាំ២០២៤ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានកត់សម្គាល់ ឃើញពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ។ នេះជាការលើកឡើងរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅលើទឹកដីវៀតណាម កាលពីរសៀលថ្ងៃ២៩ មេសា ។...
ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល ។ការលើកឡើងរបស់រដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ”...
ភ្នំពេញ៖ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរជាមួយមន្ត្រីមកពីស្ថានទូត ម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានស្វាគមន៍ក្រុម ASEAN Unity Drive 2025 (AUD2025) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ សមាហរណកម្ម ក្នុងតំបន់ និងការចល័តប្រកបដោយ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀលថ្ងៃ២៩ មេសា បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៣៧៨នាក់ លើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្ត នៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យា...
ភ្នំពេញ៖ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ADATA Technology Co., Ltd. បានគោរព ជម្រាបជូនសម្តេចធិបតីថា ក្រោយពីបានធ្វើទស្សនកិច្ច៤លើក នៅកម្ពុជា ក្រុមហ៊ុនរបស់លោក មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប ។ ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាមលោក តូ ឡឹមបានអះអាងថា បណ្តាប្រទេសនានា ក្នុងពិភពលោក មិនមានប្រទេសណាមួយ ដែលមានទំនាក់ទំនងល្អ ដូចកម្ពុជានិង វៀតណាមនោះទេ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា លោក តូ ឡឹម...