ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សានាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើនការដាំដុះដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងសមត្តិភាពមន្ត្រីកសិកម្មឃុំ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ KOICA នាព្រឹកថ្ងៃដដែលនេះ។ «គម្រោងកសាងទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា “នឹងបង្កើតទំនាក់ទំនងបន្ថែមរវាងផ្នែកពាក់ព័ន្ធនានាដូចជា-ការអប់រំ-ស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៏នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម»។ ពិធីចុះហត្ថលេខានេះ ចូលរួមដោយលោកស្រី Choi...
ភ្នំពេញ៖ ដូចការគ្រោងទុកក្រុមហ៊ុនរថយន្តអគ្គិសនី BYD មកពីប្រទេសចិន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកម្ពុជា ដែលមានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋាន បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា សីលធម៌គឺមាន សារៈសម្រាប់ ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ព្រោះបានចាប់កំណើត នៅលើទឹកដីខ្មែរ ដែលមានវប្បធម៌ អរិយធម៌ សុជីវធម៌និងសីលធម៌ ដែលជាមូលដ្ឋានគ្រឹះដើម នៃការឈានទៅការគោរពច្បាប់ និងគោរពសិទ្ធិរបស់អ្នកដទៃ។ ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ...
ភ្នំពេញ៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៩រូប នៅភូមិថ្មកែវ ឃុំត្រាំកក់ បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននិងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ ។ ពួកគាត់សូមគាំទ្រយ៉ាងពេញទំហឹងនូវការអភិវឌ្ឍ ដែលមានភាពរីកចម្រើន និងទំនាក់ទំនងការទូត ប្រកបដោយភាពឈ្លាសវៃនិងទទួលបានផ្លែផ្កាជាទីមោទនភាពរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ៕
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មហាអំណាចចិន មិនត្រឹមតែមិនបោះបង់ចោលមិត្តទេ តែចិនបាននិងកំពុងបង្កើនកិច្ចសហការ ជាមួយបណ្តាប្រទេសទាំងអស់ ក្រោមគោលនយោបាយ ផ្លូវនិងក្រវ៉ាត់ (BRI) ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោក សយ សុភាព...
ចិន៖ ការិយាល័យទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិសចិន IDCPC បានដឹកនាំគណៈប្រតិភូ ដែលជាអ្នកស្រាវជ្រាវ សារព័ត៌មាន មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (Global South) មកពីអាស៊ីខាងត្បូង និងអាស៊ាន ស្វែងយល់ការអភិឌ្ឍន៍ដល់មូលដ្ឋាន ដែលជាគោលនយោបាយ របស់លោកប្រធានាធិបតី ស៊ី ជីងពីង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមគោលនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់។ បើតាមអ្នកគ្រប់គ្រង កសិដ្ឋានដឹកនាំដាំដើមឱសថបុរាណ...
ភ្នំពេញ៖ ឆ្លើយតបនឹងការព្រួយបារម្ភ និងចម្ងល់លើបញ្ហា អាមេរិក ដាក់ពន្ធមកលើកម្ពុជា ដោយសារតែឱនភាពនៃការនាំចេញ និងនាំចូល ខុសគ្នាឆ្ងាយ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បកស្រាយថា ការដាក់ពន្ធថ្មីៗនេះរបស់អាមេរិក គ្មានប្រទេសណាមួយដឹងជាមុននោះឡើង គឺជាបញ្ហាពន្ធសកល ខណៈដែលគម្លាតខុសគ្នាឆ្ងាយនៃឱនភាពពាណិជ្ជកម្ម រវាងប្រទេសអ្នកមាន ដូចជាអាមេរិក ជាមួយកម្ពុជា ត្រូវតែមាន ។...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥នេះ លោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអង្គដំណើរជាច្រើនរូបទៀត បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាទេ ត្រូវរួមគ្នាដោះស្រាយការងារ រកអត្ថប្រយោជន៍ ជូនទាំងនយោជក និងកម្មករ កម្មការិនី ដោយកុំយករឿងផ្សេង លូកចូលទៅក្នុងការងារសហជីព នាំឱ្យជាប់គាំដោះស្រាយមិនរួចលើបញ្ហាមួយចំនួន ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម...
ស្វាយរៀង៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារជិះម៉ូតូបុកឆ្កែដួលចូលរថយន្តកិនចំក្បាល កាលពីវេលាម៉ោង២២ និង២នាទី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ស្ថិតនៅក្នុងភូមិសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែសត្វឆ្កែបោលចូលម៉ូតូ រួចដួលចូលរថយន្តកិនពីលើក្បាលបណ្តាលឲ្យធ្លាយខួរស្លាប់និងកន្លែងកើតហេតុ ចំណែករថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ(ទិសដៅស្របគ្នា)បាត់ស្រម៉ោល។ សមត្ថកិច្ចបានបន្តថា ម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម...