ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិតខ្មែរ និងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យសក្តិសមជាទិវាការងាររបស់ជាតិ។ យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ...
ភ្នំពេញ ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃជាមួយស្វាមីនៅកម្ពុជារយៈពេល២ថ្ងៃ(២៣-២៤មេសា) បានប្រព្រឹត្តទៅស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងប្រទេសទាំងពីរ ហើយក៏បានឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។ ការលើកឡើងរបស់បណ្ឌិតជំនាញវិទ្យាសាស្រ្តនយោបាយនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិភាគ និងក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសយកករណីកោះគុត និងប្រាសាទតាមាន់មកធ្វើជាប្រធានបទពិភាក្សាគ្នា ដើម្បីដាក់បន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថៃ ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ មេសា...
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអបសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបន្តពង្រឹងកិច្ចសហប្រតិបត្តិការដោយបើកចំហ ឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។ សម្តេច រដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីថៃ នៅវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែមេសា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសទទួលស្វាគមន៍ លោកស្រី Paetongtarn Shinawatra...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ស្ថាប័ន្ធរបស់កម្ពុជា កំពុងរៀបចំនីតិវិធីពិសេសបន្ថែម សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យ ការប្រើប្រាស់វត្ថុធាតុដើម និងតម្លៃបន្ថែមក្នុងស្រុក។ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្ពុជា បានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។...
ភ្នំពេញ៖ នៅសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត។ ប្រកាសនេះ កំណត់អំពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដំបូង ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធាន ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែក បទពិសោធន៍...