ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកទី១៨ ខែមេសា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សព្វផ្សាយ ស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ លោក ជឺ...
ភ្នំពេញ៖ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យ តាមផែនការកំណត់ ប្រកបដោយគុណភាពខ្ពស់ ។ ការប្តេជ្ញាចិត្តរបស់ប្រធានក្រុមហ៊ុនខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផលផ្លែផ្កា ដែលបានមកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។ លោកបណ្ឌិតជាមុនីឫទ្ធិបានមានប្រសាសន៍ថា លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន នៅកម្ពុជារយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៨ ខែមេសានេះ បានគូសរំលេចយ៉ាងច្បាស់ថាភាគីទាំងពីរ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នេះបើយោងតាមសារលិខិតថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ ស ថេត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ផ្ញើជូន ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ មេបញ្ជាការកងអង្គរក្ស របស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ និងបានទាញដៃ ឱ្យចូលថតរូបអនុស្សាវរីយ៍ ជាមួយប្រធានាធិបតីចិន នាឱកាសជូនដំណើរ និវត្តន៍របស់លោកប្រធានាធិបតី នៅព្រឹកថ្ងៃ១៨ មេសា ។...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ។ តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេច...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅលើទឹកដីកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១៧-១៨មេសា ទោះបីជាពេលវេលាខ្លីតែបានបញ្ជាក់ពីអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមិត្តភាពជាដែកថែបនៃប្រទេសទាំង២ដែលមិនអាចកាត់ថ្លៃបាននោះ គឺភាគីកម្ពុជាបានអះអាងជាថ្មីម្តងទៀតចំពោះគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ និងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាចពីចិនបានឡើយ។ យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រកាសដោយក្រសួងការបរទេសនាថ្ងៃ១៧ មេសា គឺភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ ជាមួយគ្នានេះដែរ...
កំពង់ចាម ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកម្សាន្តក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា ជិត ៣លាននាក់ ។ បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនទេសចរជាតិ បរទេស និងអ្នកដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយលោក...